អ្នកឧកញ៉ា ជា ទ្រី

by | May 13, 2023 | សមាជិកស្ថាបនិក

អ្នកឧកញ៉ា ជា ទ្រី (Neak Oknha Chea Try) មានតួនាទីជាសមាជិកក្រុមប្រឹក្សាភិបាលសមាគមឧកញ៉ាកម្ពុជា។ អ្នកឧកញ៉ាកើតក្នុងឆ្នាំ១៩៧៥ នៅខេត្តកំពង់ចាម ហើយលោកបានចូលប្រឡូកក្នុងវិស័យជំនួញអស់រយៈកាលជាច្រើនទសវត្សមកហើយ។ អ្នកឧកញ៉ា គឺជាអគ្គនាយកនៃក្រុមហ៊ុន ហេង ឡេង ហ៊ួរ គ្រុប ដែលមានប្រតិបត្តិការអាជីវកម្មក្នុងប្រទេសកម្ពុជាជាង២០ឆ្នាំមកហើយក្នុងវិស័យភស្តុភារ និងដឹកជញ្ជូន។

តាមរយៈការចូលរួមយ៉ាងសកម្មនៅក្នុងសកម្មភាពសង្គម និងសកម្មភាពមនុស្សធម៌ដោយបានបរិច្ចាគទ្រព្យធនជាច្រើន ព្រមទាំងកម្លាំង​កាយចិត្ត ប្រាជ្ញាស្មារតី និងពេលវេលា អ្នកឧកញ៉ា ត្រូវបានទទួលស្គាល់ និងផ្តល់តម្លៃតាមរយៈការទទួលបាននូវគ្រឿងឥស្សរិយយសជាច្រើនពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសគ្រឿងឥស្សរិយយសថ្នាក់កំពូល “ជាតូបការ” ពីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាផងដែរ៕