ព្រឹត្តិការណ៍ថ្មីៗ
Kbach Bottom
ខេត្តព្រះសីហនុ៖ នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា បានចាត់តាំង អ្នកឧកញ៉ា ទុយ គី សមាជិកក្រុមប្រឹក្សាភិបាល នៃសមាគមឧកញ៉ាកម្ពុជា ចូលរួមកិច្ចប្រជុំត្រៀមរៀបចំព្រឹត្តិការណ៍បុណ្យសមុទ្រលើកទី១២ ជុំទី៤ ឆ្នាំ២០២៦ នៅសាលប្រជុំសាលាខេត្តព្រះសីហនុ ក្រោមអធិបតីភាព ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការអន្តរក្រសួងរៀបចំព្រឹត្តិការណ៍បុណ្យសមុទ្រ។ ...
២៣/១០/២០២៦
ភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២២ ខែតុលា ឆ្នាំ២០២៦ លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា បានចាត់តាំង អ្នកឧកញ៉ា អ៊ាន អេឡែន អនុប្រធានសមាគមទទួលបន្ទុកប្រចាំខែតុលា ដឹកនាំគណៈប្រតិភូសមាគម អញ្ជើញចូលរួមពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម ឆ្នាំ២០២៦-២០៣០» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្...
២២/១០/២០២៦
ភ្នំពេញ៖ នាល្ងាចថ្ងៃពុធ ទី២១ ខែតុលា ឆ្នាំ២០២៦ លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា បានចាត់តាំង អ្នកឧកញ៉ា អ៊ាន អេឡែន អនុប្រធានសមាគមទទួលបន្ទុកប្រចាំខែតុលា ដឹកនាំគណៈប្រតិភូសមាគម អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ ឧបាសក មាស សុផាត ដែលត្រូវជាឪពុកក្មេករបស់ ឧកញ៉ាបណ្ឌិត សេង វណ្ណារិទ្ធ សមាជិកសមាគមឧកញ៉ាកម្ពុជា នៅគេហដ្ឋាននៃសព។ ក្នុងវេលាដ៏សែនសោកសង្រេងនេះ អ្នកឧកញ៉ា អ៊ាន អេឡែន និងគណៈប្រតិភូសមាគម បា...
២១/១០/២០២៦
សារលិខិតជូនពរ ពីលោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា និងលោកជំទាវ ព្រមទាំង លោកអ្នកឧកញ៉ា អ្នកឧកញ៉ា និងឧកញ៉ា ជាអនុប្រធាន សមាជិកក្រុមប្រឹក្សាភិបាល និងសមាជិកទាំងអស់ នៃសមាគមឧកញ៉ាកម្ពុជា គោរពជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសសិរីមង្គលដ៏ឧត្តុង្គឧត្តមនៃខួបចម្រើនជន្មាយុរបស់ សម្តេចមហាបវរធិបតី ដែលនឹងឈានចូលមកដល់នៅថ្ងៃអង្គារ ៩កើត ខែអស្សុជ ឆ្នាំមមី អដ្...
១៩/១០/២០២៦

សមាគមឧកញ៉ាកម្ពុជា (ស.ឧ.ក.)

បានចុះបញ្ជីត្រឹមត្រូវស្របតាមច្បាប់ជាធរមាន នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈលិខិតលេខ ៥៧៥៩ ប្រ.ក. ចុះថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ របស់ក្រសួងមហាផ្ទៃ និងត្រូវបានសម្ពោធជាផ្លូវការកាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ  ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយស នៃសមាគមឧកញ៉ាកម្ពុជាផងដែរ។

តាមរយៈព្រះរាជក្រឹត្យលេខ នស/រកត/១០២៤/១៣០៩ ចុះថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ ស្តីពីគោរមងារឧកញ៉ា បានទទួលស្គាល់សមាគមឧកញ៉ាកម្ពុជា ជាដៃគូរាជរដ្ឋាភិបាលលើការងារដូចខាងក្រោម៖

ជាស្ថាប័នតែមួយគត់ដែលតំណាងឱ្យគោរមវន្តទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា

- ជួយរាជរដ្ឋាភិបាលលើការពិនិត្យ និងវាយតម្លៃចំពោះសំណើសុំផ្តល់គោរមងារឧកញ៉ាតាមលំដាប់ថ្នាក់

- ជួយរាជរដ្ឋាភិបាលលើការធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះ និងរៀបចំឯកសណ្ឋានផ្លូវការរបស់គោរមវន្តទាំងអស់នៅព្រះរាជាណាចក្រកម្ពុជា និងធ្វើរបាយការណ៍បច្ចុប្បន្នភាពមកគណៈកម្មការអន្តរក្រសួងពិនិត្យនិងវាយតម្លៃលើសំណើសុំគោរមងារនិងការបញ្ចប់គោរមងារឧកញ៉ា (គ.ព.វ.គ.)

- ជួយរាជរដ្ឋាភិបាលលើការពិនិត្យសំណើសុំផ្តល់ងារជាកិត្តិយស ការលើកទឹកចិត្ត ឬការចាត់តាំងក្នុងមុខងារនានាដល់គោរមវន្ត

- ជាដៃគូមួយរបស់រាជរដ្ឋាភិបាល ក្នុងការជំរុញលើកកម្ពស់សេដ្ឋកិច្ច សកម្មភាពពាណិជ្ជកម្មនិងការវិនិយោគ ព្រមទាំងសកម្មភាពផ្សេងៗទៀត ដើម្បីប្រយោជន៍ដល់សង្គមជាតិនិងអនុវត្តការងារផ្សេងៗទៀត ដែលកំណត់ដោយរាជរដ្ឋាភិបាល។ 

សូមបញ្ជាក់ដែរថា យោងតាម សេចក្តីសម្រេចលេខ ៣៥០ សជណ ចុះថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ របស់ទីស្តីការគណៈរដ្ឋមន្ត្រី បានយល់ព្រមដាក់សមាគមឧកញ៉ាកម្ពុជាឱ្យស្ថិតនៅក្រោមអភិបាលកិច្ចផ្នែកបច្ចេកទេសរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) សំដៅជំរុញលើកកម្ពស់ការធ្វើពាណិជ្ជកម្មនិងវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា។

គិតត្រឹមខែកញ្ញា ឆ្នាំ២០២៥ សមាគមឧកញ៉ាកម្ពុជា មានសមាជិកចំនួន ៤៣៨ រូបដែលមានគោរមងារជា លោកអ្នកឧកញ៉ា អ្នកឧកញ៉ា និង ឧកញ៉ា ហើយសុទ្ធសឹងតែជាពាណិជ្ជករដ៏មានសក្តានុពលដែលកំពុងប្រកបអាជីវកម្ម និងកាន់កាប់ជំនួញពហុវិស័យគ្របដណ្តប់ទូទាំងប្រទេសកម្ពុជាដោយបានបំពេញកាតព្វកិច្ចលើការបង់ពន្ធជូនរដ្ឋ ការបង្កើតការងាររាប់សិបកន្លែងនៅទូទាំងប្រទេស ការកាត់បន្ថយភាពក្រីក្រ ព្រមទាំងការទាក់ទាញវិនិយោគិនបរទេសដើម្បីរួមចំណែកដល់ការពង្រឹង និងអភិវឌ្ឍវិស័យសេដ្ឋកិច្ចជាតិស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដ៏ស្វាហាប់ និងឈ្លាសវៃ។

 

ទស្សនវិស័យ៖

ទស្សនវិស័យរបស់ ស.ឧ.ក. គឺរក្សានិងលើកកម្ពស់ឧត្តមភាពដ៏ឧត្តុងឧត្តមនៃគោរមងារឧកញ៉ាតាមរយៈការចូលរួមអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចកម្ពុជាប្រកបដោយចីរភាព និងបរិយាបន្ន បង្កើតបាននូវភាពសុខសាន្ត សុខដុមរមនា និងការរីកចម្រើនខាងកម្រិតជីវភាពរបស់ប្រជាពលរដ្ឋបានល្អប្រសើរដូចបណ្តាប្រទេសអភិវឌ្ឍន៍នានាដោយរួមចំណែកគ្រប់វិស័យជាមួយស្ថាប័នជាតិ និងអន្តរជាតិ។

ជាមួយគ្នានេះ ស.ឧ.ក. មានគោលបំណងលើកកម្ពស់គុណតម្លៃ នៃគោរមងារឧកញ៉ា និងធានាបាននូវសេចក្តីថ្លៃថ្នូរ សីលធម៌ និងសាមគ្គីភាពរឹងមាំរបស់ឧកញ៉ា ដើម្បីជាមូលដ្ឋានក្នុងការចូលរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជា សំដៅចូលរួមកសាងនិងអភិវឌ្ឍសង្គម សេដ្ឋកិច្ចកម្ពុជា ជាពិសេសសកម្មភាពសង្គមកិច្ច មនុស្សធម៌ និងសប្បុរិសធម៌ផងដែរ។

បេសកកម្ម៖

បេសកកម្មចម្បងៗរបស់ ស.ឧ.ក.  រួមមាន៖

១​.​ ធ្វើជាតំណាង និងការពារផលប្រយោជន៍ស្របច្បាប់ កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់គោរមវន្តដែលជាសមាជិក

២. កសាងទំនាក់ទំនងឱ្យមានភាពស្និទ្ធស្នាលប្រកបដោយមិត្តភាព សាមគ្គីភាព សហប្រតិបត្តិការ ដោយបង្ហាញនូវឆន្ទៈពិតប្រាកដដើម្បីបង្កើតឱ្យមានជំនឿទុកចិត្តគ្នាក្នុងភាពជាមហាគ្រួសារឧកញ៉ា

៣. បង្រួបបង្រួមមហាគ្រួសារឧកញ៉ាកម្ពុជា ដើម្បីរក្សាទំនាក់ទំនង ការផ្លាស់ប្តូរព័ត៌មាន ការពិគ្រោះយោបល់អំពីតម្រូវការចាំបាច់ ក្នុងការជួយគ្នាទៅវិញទៅមក

៤. ចូលរួមចំណែកក្នុងសកម្មភាពសង្គម និងសប្បុរិសធម៌នានា ដើម្បីបង្កើនកិត្យានុភាព ឧត្តមភាព និងគុណធម៌របស់គោរមងារឧកញ៉ាឱ្យកាន់តែរីកចម្រើន និងឆ្ពោះទៅកាន់វឌ្ឍនភាពដ៏ល្អប្រពៃ រុងរឿងខ្ពង់ខ្ពស់នាពេលអនាគត

៥. លើកកម្ពស់ការគោរពច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានានៅក្នុងព្រះរាជាណាចក្រកម្ពុជា

៦. ជំរុញ និងផ្សព្វផ្សាយសក្តានុពល កាលានុវត្តភាព និងនវានុវត្ត៍ថ្មីៗនៅក្នុងព្រះរាជាណាចក្រកម្ពុជា

៧. បង្កើតវេទិកា សិក្ខាសាលា ពិរព័ណ៍បង្ហាញស្នាដៃថ្មីៗ និងការផ្លាស់ប្តូរបទពិសោធន៍ពាក់ព័ន្ធនឹងធុរកិច្ច ពាណិជ្ជកម្ម ការវិនិយោគ និងវិស័យដទៃទៀតដែលជាគុណប្រយោជន៍សម្រាប់សង្គម និងសេដ្ឋកិច្ច នៃព្រះរាជាណាចក្រកម្ពុជា។

See More
ពិធីដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ
ទស្សនាសកម្មភាពរបស់ អ្នកឧកញ៉ា ផែ ហុកឈួន និងគណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ និងថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ ក្នុងឱកាសខួបលើកទី៧២ឆ្នាំ ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា។
KbachTop
សូមស្វាគមន៍
សូមទំនាក់ទំនង មកកាន់ សមាគមឧកញ៉ាកម្ពុជា តាមរយៈ ការបំពេញ សារខាងស្តាំនេះ
Kbach Bottom