អ្នកឧកញ៉ា លី ហុង

by | May 13, 2023 | សមាជិកស្ថាបនិក

អ្នកឧកញ៉ា លី ហុង (Neak Oknha Ly Hong) មានតួនាទីជាសមាជិកក្រុមប្រឹក្សាភិបាលសមាគមឧកញ៉ាកម្ពុជា។ អ្នកឧកញ៉ាកើតក្នុងឆ្នាំ១៩៦៥ នៅខេត្តកំពង់ចាម ហើយលោកបានចូលប្រឡូកក្នុងវិស័យជំនួញអស់រយៈកាលជាច្រើនទសវត្សមកហើយ។

អ្នកឧកញ៉ា គឺជាអគ្គនាយកនៃក្រុមហ៊ុន បុរីអង្គរ ផាលេស ដែលជាក្រុមហ៊ុនសាងសង់ និងអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ៥ និងជាប្រធានប្រតិបត្តិក្រុមហ៊ុន តេង ឡាយ ឡូជីស្ទិក ព្រមទាំងជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន អង្គរ ផាលេស ឌីវេឡុបមិន ឯ.ក ។

តាមរយៈការចូលរួមយ៉ាងសកម្មនៅក្នុងសកម្មភាពសង្គម និងសកម្មភាពមនុស្សធម៌ដោយបានបរិច្ចាគទ្រព្យធនជាច្រើន ព្រមទាំងកម្លាំង កាយចិត្ត ប្រាជ្ញាស្មារតី និងពេលវេលា អ្នកឧកញ៉ាត្រូវបានទទួលស្គាល់ និងផ្តល់តម្លៃតាមរយៈការទទួលបានគ្រឿងឥស្សរិយយសជាច្រើនពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសគ្រឿងឥស្សរិយយសថ្នាក់កំពូល “ជាតូបការ” ពីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាផងដែរ៕