អ្នកឧកញ៉ា ជៀម ផែន

by | May 13, 2023 | សមាជិកស្ថាបនិក

អ្នកឧកញ៉ា ជៀម ផែន (Neak Oknha Cheam Phen) មានតួនាទីជាសមាជិកក្រុមប្រឹក្សាភិបាលសមាគមឧកញ៉ាកម្ពុជា។ អ្នកឧកញ៉ាកើតក្នុងឆ្នាំ១៩៦០ នៅខេត្តកោះកុង ហើយលោកបានចូលប្រឡូកក្នុងវិស័យជំនួញអស់រយៈកាលជាច្រើនទសវត្សមកហើយ។

អ្នកឧកញ៉ា គឺជាម្ចាស់ក្រុមហ៊ុន CP & A Trading International Co., Ltd. ដែលជាក្រុមហ៊ុននាំមុខគេមួយនៅក្នុងប្រទេសកម្ពុជាដែលមានបទពិសោធន៍ ជាង៣៥ឆ្នាំ​ក្នុងការនាំចូល និងចែកចាយនូវភេសជ្ជៈទឹកផ្លែឈើ ស្រាបៀ និងសម្ភារៈប្រើប្រាស់ច្រើនប្រភេទក្នុងទីផ្សារកម្ពុជា។ បន្ថែមពីលើនេះ ឧកញ៉ាក៏បានវិនិយោគលើវិស័យផ្សេងៗទៀតដូចជាសណ្ឋាគារ និងសេវាកម្សាន្តផងដែរ។

កន្លងមក អ្នកឧកញ៉ាបានចូលរួមយ៉ាងសកម្មនៅក្នុងសកម្មភាពសង្គម និងសកម្មភាពមនុស្សធម៌តាមរយៈការបរិច្ចាគទ្រព្យធនជាច្រើនព្រមទាំងកម្លាំង កាយចិត្ត ប្រាជ្ញាស្មារតី និងពេលវេលា។ អ្នកឧកញ៉ាត្រូវបានទទួលស្គាល់ និងផ្តល់តម្លៃតាមរយៈការទទួលបានគ្រឿងឥស្សរិយយសជាច្រើនពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា៕