អ្នកឧកញ៉ា ទី ពិសិដ្ឋ

by | May 13, 2023 | សមាជិកស្ថាបនិក

អ្នកឧកញ៉ា ទី ពិសិដ្ឋ (Neak Oknha Ty Peseth) មានតួនាទីជាសមាជិកក្រុមប្រឹក្សាភិបាលសមាគមឧកញ៉ាកម្ពុជា។ អ្នកឧកញ៉ាកើតក្នុងឆ្នាំ១៩៥៧ នៅខេត្តកណ្តាលហើយលោកបានចូលប្រឡូកក្នុងវិស័យជំនួញអស់រយៈកាលជាច្រើនទសវត្សមកហើយ។

អ្នកឧកញ៉ា គឺជាអគ្គនាយក និងប្រធានប្រតិបត្តិនៃក្រុមហ៊ុន ឈុន ហុង គ្រុប ដែលជាក្រុមហ៊ុនដ៏ធំមួយនៅក្នុងស្រុកមានបុត្រសម្ព័ន្ធក្នុងពហុវិស័យរួមមានក្រុមហ៊ុន អាហ័រណនីហ័រណ, ក្រុមហ៊ុនដឹកជញ្ជូន, ក្រុមហ៊ុនកសិកម្មដំណាំកៅស៊ូ, ក្រុមហ៊ុនជ្រើសរើសពលករទៅបម្រើការងារនៅក្រៅប្រទេស និងសួនឧស្សាហកម្ម។

កន្លងមក អ្នកឧកញ៉ាបានចូលរួមយ៉ាងសកម្មនៅក្នុងសកម្មភាពសង្គម និងសកម្មភាពមនុស្សធម៌តាមរយៈការបរិច្ចាគទ្រព្យធនជាច្រើនព្រមទាំងកម្លាំង កាយចិត្ត ប្រាជ្ញាស្មារតី និងពេលវេលា។ អ្នកឧកញ៉ា ត្រូវបានទទួលស្គាល់និងផ្តល់តម្លៃតាមរយៈការទទួលបានគ្រឿងឥស្សរិយយសជាច្រើនពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា៕