អ្នកឧកញ៉ា អ៊ាន អេទ្បែន

by | May 13, 2023 | សមាជិកស្ថាបនិក

អ្នកឧកញ៉ា​​ អ៊ាន​ អេ​ឡែន ​​​​​​ (Neak Oknha Ean Helen)​​ ​​​​​​​​​​មានតួនាទីជាអនុប្រធាន​​​​​សមាគមឧកញ៉ាកម្ពុជា។​​​​​​​​​​​​​​​ អ្នកឧកញ៉ាកើតនៅក្នុងឆ្នាំ១៩៧៤ និងបានចូលប្រឡូកក្នុងវិស័យជំនួញអស់រយៈកាលជាច្រើនឆ្នាំមកហើយ។

បច្ចុប្បន្ន អ្នកឧកញ៉ាគឺជាប្រធាននាយកប្រតិបត្តិនៃសណ្ឋាគារ SEN HAN HOTEL និងជាម្ចាស់គម្រោងតាមោក ស៊ីធីលែន ដែលជាក្រុមហ៊ុន​អភិវឌ្ឍន៍អចលនទ្រព្យ និងសាងសង់បុរី។

ក្រៅពីកិច្ចការជំនួញ និងវិនិយោគ អ្នកឧកញ៉ា ក៏បានបរិច្ចាគទ្រព្យធនជាច្រើនព្រមទាំងកម្លាំងកាយ ចិត្ត ប្រាជ្ញាស្មារតី និងពេលវេលាក្នុងការចូល​រួមយ៉ាងសកម្មនៅក្នុងសកម្មភាពសង្គម និងសកម្មភាពមនុស្សធម៌។ អ្នកឧកញ៉ា និងក្រុមហ៊ុនត្រូវបានទទួលស្គាល់ក៏ដូចជាផ្តល់តម្លៃតាមរយៈការទទួលបានគ្រឿង​ឥស្សរិយយសនិងប័ណ្ណថ្លែងអំណរគុណជាច្រើនពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា។