អ្នកឧកញ៉ា ហេង ទ្បុង

by | May 13, 2023 | សមាជិកស្ថាបនិក

អ្នកឧកញ៉ា ហេង ឡុង (Neak Oknha Heng Long) មានតួនាទីជាអនុប្រធានសមាគមឧកញ៉ា។ អ្នកឧកញ៉ាកើតក្នុងឆ្នាំ១៩៥៥ នៅខេត្តព្រៃវែង និងបានចូលប្រឡូកក្នុងវិស័យជំនួញអស់រយៈកាលជាច្រើនទសវត្សមកហើយ។

អ្នកឧកញ៉ា ហេង ឡុង គឺជាវិនិយោគិនខ្មែរដ៏លេចធ្លោម្នាក់ក្នុងវិស័យកសិកម្មនៅកម្ពុជាដោយលោកជាម្ចាស់ក្រុមហ៊ុនធំៗមួយចំនួនដូចជា​៖ ១.ក្រុមហ៊ុន ឡុង ស្រេង អ៊ិនធើណេសិនណលដែលបានវិនិយោគលើចម្ការកៅស៊ូលើផ្ទៃដីចំនួន ៧.០០០ហិចតា និងចម្ការចេកលើផ្ទៃដីចំនួន ១.៥០០ហិចតា, ២.ក្រុមហ៊ុន បឹងកេត ផ្លេនធីង និង អ៊ិនដាសស្ទ្រៀល ដែលវិនិយោគលើដំណាំស្វាយស្រស់សម្រាប់បម្រើការនាំចេញ, ៣.ក្រុមហ៊ុន ឡុង ស្រេង ហ័រ ជាន អាហ្គ្រីខលឈ័រ ឌីវេឡុបមិន ដែលមានជំនាញក្នុងការដាំចេក និងមានចម្ការចេកអំបូងលឿងលើផ្ទៃដីចំនួន ៧០០ហិចតាសម្រាប់បម្រើការនាំចេញ, ៤.ក្រុមហ៊ុន បឹងកេត ភែកខេជីង ហ្វេកធើរី ដែលផលិតកេសក្រដាស និងថង់ផ្លាស្ទិកគ្រប់ប្រភេទ និង ៥.ក្រុមហ៊ុនរោងចក្រផលិតជីសរីរាង្គបឹងកេត។

ក្រៅពីការកិច្ចការជំនួញនិងវិនិយោគដែលជាផ្នែកមួយក្នុងការលើកស្ទួយវិស័យកសិកម្មនៅកម្ពុជាអ្នកឧកញ៉ាក៏បានបរិច្ចាគទ្រព្យធនជាច្រើនព្រមទាំងកម្លាំងកាយ ចិត្ត ប្រាជ្ញាស្មារតី និងពេលវេលាក្នុងការចូលរួមយ៉ាងសកម្មនៅក្នុងសកម្មភាពសង្គម និងសកម្មភាពមនុស្សធម៌។ អ្នកឧកញ៉ា ត្រូវបានទទួលស្គាល់ពីរាជរដ្ឋាភិបាលកម្ពុជាតាមរយៈការផ្តល់ជូននូវគ្រឿងឥស្សរិយយសជាច្រើនជាពិសេសគ្រឿងឥស្សរិយយសថ្នាក់កំពូល “ជាតូបការ” ពីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាផងដែរ៕