លោក​អ្នកឧកញ៉ា ហុង ស៊ួន ស៊ីគង់ទ្រីវ

by | May 13, 2023 | សមាជិកស្ថាបនិក

ជំទាវលោកអ្នកឧកញ៉ា ភូ ហុងស៊ួន ស៊ី​គង់​​ទ្រីវ ​(Neak Oknha​ Phu Hong Suon) មានតួនាទីជាអនុប្រធានសមាគមឧកញ៉ាកម្ពុជា។ ជំទាវលោកអ្នកឧកញ៉ាកើតក្នុង​ឆ្នាំ១៩៥៤ ហើយបានចូលប្រឡូកក្នុងវិស័យជំនួញអស់រយៈកាលជាច្រើនទសវត្សមកហើយ។ បច្ចុប្បន្ន លោកអ្នកឧកញ៉ា ភូហុង ស៊ួន មានតួនាទីជាអគ្គនាយិកាក្រុមហ៊ុន​​ KT PACIFIC GROUP LIMITED ដែលជាក្រុមហ៊ុនអាហរ័ណនីហរ័ណ​ និងក្រុមហ៊ុន BATTAMBANG CONCH CEMENT COMPANY ដែលជារោងចក្រផលិតស៊ីម៉ង់ត៍ដ៏ធំមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្រៅពីនេះ លោកអ្នកឧកញ៉ា និងស្វាមីគឺលោកអ្នកឧកញ៉ា ស៊ី គង់ទ្រីវ ក៏មានមុខជំនួញជាច្រើនផ្សេងទៀតដូចជាសណ្ឋាគារ និងតំបន់សេដ្ឋកិច្ចពិសេសជាដើម។ ក្រៅពីកិច្ចការជំនួញ លោកអ្នកឧកញ៉ាបានបរិច្ចាគទ្រព្យធនជាច្រើនព្រមទាំងកម្លាំងកាយ ចិត្ត ប្រាជ្ញាស្មារតី និងពេលវេលាក្នុងការចូលរួមយ៉ាង​សកម្មនៅក្នុងសកម្មភាពសង្គម និងសកម្មភាពមនុស្សធម៌ជាច្រើន។ លោកអ្នកឧកញ៉ា ត្រូវបានទទួលស្គាល់ពីរាជរដ្ឋាភិបាលកម្ពុជាតាមរយៈការផ្តល់ជូននូវគ្រឿងឥស្សរិយយសជាបន្តបន្ទាប់ជាពិសេសគ្រឿងឥស្សរិយយសថ្នាក់កំពូល “ជាតូបការ” ពីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាផងដែរ៕