ភ្នំពេញ៖ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជសារ ជូនចំពោះ លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា ដែលបានក្រាបបង្គំទូលថ្វាយសារលិខិតថ្វាយព្រះពរក្នុងព្រះវរោកាសព្រះរាជពិធីចម្រើនព្រះជន្មគម្រប់ ៨៨យាងចូល ៨៩ព្រះវស្សារបស់ព្រះអង្គ។
ជាមួយគ្នានេះ សម្តេចព្រះមហាក្សត្រី បានប្រោសព្រះរាជទានពរជ័យដល់លោកអ្នកឧកញ៉ាប្រធាន និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ ក្រុមប្រឹក្សាភិបាល សមាជិកទាំងអស់ និងបុគ្គលិកគ្រប់ជាន់ថ្នាក់នៃសមាគមឧកញ៉ាកម្ពុជាផងដែរ។