ថ្នាក់ដឹកនាំ និងសមាជិកសមាគមឧកញ៉ាកម្ពុជាអញ្ជើញចូលរួមក្នុងពិធីបុណ្យទក្ខិណានុប្បទាន គម្រប់ ៣ឆ្នាំដើម្បីឧទ្ទិសកុសលជូនដល់ដួងវិញ្ញាណក្ខន្ធមហាឧបាសិកា នង តាំងអ៊ីម

by | May 29, 2024 | ព្រឹត្តិការណ៍ និងព័ត៌មាន

ភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ៦រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា និងលោកជំទាវព្រមទាំងលោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា ជាថ្នាក់ដឹកនាំ និងសមាជិកនៃសមាគមឧកញ៉ាកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីបុណ្យទក្ខិណានុប្បទាន គម្រប់ ៣ឆ្នាំដើម្បីឧទ្ទិសកុសលជូនដល់ដួងវិញ្ញាណក្ខន្ធមហាឧបាសិកា នង តាំងអ៊ីម ដែលត្រូវជាម្តាយបង្កើតរបស់ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ។


ក្នុងឱកាសនោះដែរ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា និងឧកញ៉ាទាំងអស់បានចូលរួមអនុមោទនាទទួលយកមហាកុសលផលបុណ្យតាមកម្លាំងសទ្ធាជ្រះថ្លា និងបំណងប្រាថ្នារៀងៗខ្លួន។