អ្នកឧកញ៉ា សំ អាង និងជំទាវអ្នកឧកញ៉ា ឈុន លាង ផ្ញើសារជូនពរសម្តេចក្រឡាហោម ស​ ខេង ក្នុងឱកាសចម្រើនជន្មាយុ

by | Jan 15, 2024 | ព្រឹត្តិការណ៍ និងព័ត៌មាន

អ្នកឧកញ៉ា សំ អាង ទីប្រឹក្សាជាន់ខ្ពស់នៃសមាគមឧកញ៉ាកម្ពុជា និងលោកជំទាវអ្នកឧកញ៉ា​ ឈុន លាង បានផ្ញើសារជូនពរ សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានកិត្តិយសសមាគមឧកញ៉ាកម្ពុជាក្នុងឱកាសដ៏មង្គលនៃថ្ងៃចម្រើនជន្មាយុគម្រប់ ៧៣ឆ្នាំ ឈានចូល ៧៤ឆ្នាំដែលនឹងចូលមកដល់នៅថ្ងៃចន្ទ ៥កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ នេះ។

សូមចូលរួមសម្តែងនូវអំណរសាទរដ៏កក់ក្តៅ និងសូមគោរពជូនពរជ័យ សិរីមង្គល វិបុលសុខ មហាប្រសើរជូនចំពោះ សម្តេចក្រឡាហោម ជាទីគោរពដ៏ខ្ពង់ខ្ពស់ និងសូមគោរពកោតសរសើរយ៉ាងស្មោះស្ម័គ្របំផុត និងចងចាំជានិច្ចនូវគំរូវីរភាពដ៏ឧត្តុង្គឧត្តមរបស់ សម្តេចក្រឡាហោម ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយ ចិត្ត ប្រាជ្ញាស្មារតី ដោយមិនខ្លាចហត់នឿយដើម្បីបុព្វហេតុបម្រើឧត្តមប្រយោជន៍ជាតិ ធានាបាននូវសុខសន្តិភាព និងការពង្រឹងសណ្តាប់ធ្នាប់សាធារណៈក៏ដូចជាការពារសន្តិសុខជាតិ និងសុវត្ថិភាពសង្គមដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ។

សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមបីបាច់ថែរក្សា និងប្រោះព្រំនូវសព្ទសាធុការពរជូន សម្តេចក្រឡាហោម​ និង លោកជំទាវ ព្រមទាំង បុត្រា បុត្រី និង ចៅប្រុស ចៅស្រី ជាទីស្រលាញ់ សូមជួបតែសេចក្តីសុខសុភមង្គល និងប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។