ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អនុម័ត ១៣គម្រោងវិនិយោគបន្ថែមទៀត និងផ្តល់ការងារជាង ១មុឺ​នកន្លែង

by | Nov 30, 2023 | ព្រឹត្តិការណ៍ និងព័ត៌មាន

(ភ្នំពេញ)៖ តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះ បញ្ជីគម្រោងវិនិយោគជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖

១- “ Justmarvelous Co., Ltd.” វិនិយោគបង្កើតរោងចក្រផលិតក្រណាត់ ដែលមានទីតាំងវិនិយោគស្ថិត នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន ចេជាង ហ្គ័រជី ស្ថិតនៅខេត្តព្រះសីហនុ ក្នុងទុនវិនិយោគប្រមាណ ៨,២ លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៣២៦កន្លែង។

២- “ក្រុមហ៊ុន Vacation Industry Co., Ltd.” វិនិយោគបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ (Waterproof Storage Bag, Backpack Bag, Cooler Bag) ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុង តំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន ស្វាយរៀង ស្ថិតនៅខេត្តស្វាយរៀង ក្នុងទុនវិនិយោគប្រមាណ ៧,៣ លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.២៤៥ កន្លែង។

៣- “ក្រុមហ៊ុន Star United Christmas Decoration Co., Ltd.” វិនិយោគបង្កើតរោងចក្រផលិត ដើមគ្រីស្មាស់ និងសម្ភារៈលំអដើមគ្រីស្មាស់ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ស្វាយរៀង ហ្គីហ្គា រីសស៍ ស្ថិតនៅខេត្តស្វាយរៀង ក្នុងទុនវិនិយោគ ៦លានដុល្លារអាម៉េរិក និងអាចបង្កើត ការងារបានចំនួន ៥៣៦ កន្លែង។

៤- “ក្រុមហ៊ុន CH Lighting Tree Co., Ltd.” វិនិយោគបង្កើតរោងចក្រផលិតដើមណូអែល អំពូលភ្លើងលម្អដើមណូអែល សម្ភារៈតុបតែងលម្អដើមណូអែល និងវត្ថុអនុស្សាវរីយ៍ ដែលមានទីតាំង វិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ហាយ-ផាក ស្ថិតនៅខេត្តស្វាយរៀង ក្នុងទុនវិនិយោគប្រមាណ ៥,៨លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៥០០កន្លែង។

៥- “ក្រុមហ៊ុន Kamelun Wood Co., Ltd.” វិនិយោគបង្កើតរោងចក្រផលិតក្តារប៉ាកេ ក្តារបន្ទះ គ្រឿងតុបតែងពីឈើ និងគ្រឿងសង្ហារិមគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ស្ថិតនៅខេត្តព្រះសីហនុ ក្នុងទុនវិនិយោគ ៣លានដុល្លារអាម៉េរិក និង អាចបង្កើតការងារបានចំនួន ២១៣កន្លែង។

៦- “ក្រុមហ៊ុន Angel Wood (Cambodia) Co., Ltd.” វិនិយោគបង្កើតរោងចក្រផលិតផលិតផលឈើ (ក្តារប៉ាកេ ក្តារបន្ទះ និងក្តារផ្សេងៗ) ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ស្ថិតនៅខេត្តព្រះសីហនុ ក្នុងទុនវិនិយោគប្រមាណ ១,៤លានដុល្លារអាម៉េរិក និងអាច បង្កើតការងារបានចំនួន ៣២០កន្លែង។

៧- “ក្រុមហ៊ុន Glorious Building Material (Cambodia) Co., Ltd.” វិនិយោគបង្កើតរោងចក្រផលិតស៊ុមទ្វារ ស៊ុមបង្អួច និងជ្រីធ្វើអំពីឈើ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស តាយសេង បាវិត ស្ថិតនៅខេត្តស្វាយរៀង ក្នុងទុនវិនិយោគប្រមាណ ១,២លានដុល្លារអាម៉េរិក និង អាចបង្កើតការងារបានចំនួន ៣៣០កន្លែង។

៨. “SCHNEITEC VIBRANT CO., LTD” គម្រោងវិនិយោគអភិវឌ្ឍន៍ស្ថានីយ៍ផលិតអគ្គិសនីដើរ ដោយថាមពលពន្លឺព្រះអាទិត្យ អានុភាព ៦០មេហ្កាវ៉ាត់ ជាមួយប្រព័ន្ធផ្ទុកថាមពលអគ្គិសនីខេត្តស្វាយរៀង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិកណ្តាល ឃុំស្វាយចេក ស្រុករំដួល ខេត្តស្វាយរៀង ក្នុងទុនវិនិយោគប្រមាណ ៦៥,៥លានដុល្លារអាម៉េរិក និងអាចបង្កើតការងារ បានចំនួន ៣៥កន្លែង។

៩. “XIN ANG SHOES (CAMBODIA) MANUFACTURING CO., LTD” គម្រោងបង្កើត រោងចក្រផលិតស្បែកជើង និងគ្រឿងបន្សំស្បែកជើង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិ ត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគ ប្រមាណ ១៣,៣លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៤.៣៧០កន្លែង។

១០. “NEW HUICHEN (CAMBODIA) TEXTILE CO., LTD” គម្រោងបង្កើតរោងចក្រកាត់ដេរ និងចាក់សម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅដីឡូតិ៍លេខ៤៩៩ ផ្លូវលេខ១២៦ ភូមិស្តុក ឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ ក្នុងទុនវិនិយោគប្រមាណ ៥,៨លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.៨៩៦កន្លែង។

១១. “SIN-TIANCHENG WADDING (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រផលិត គ្រឿងបន្សំសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃទទឹង ឃុំព្រះនិព្វាន្ត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,៦លានដុល្លារអាម៉េរិក និងអាចបង្កើត ការងារបានចំនួន ២៣៨កន្លែង។

១២. “XING KUN DA LEATHER INDUSTRIAL CO., LTD” គម្រោងបង្កើតរោងចក្រផលិត កាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃទំពូង ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ក្នុងទុនវិនិយោគប្រមាណ ៥,២លានដុល្លារអាម៉េរិក និងអាចបង្កើតការងារ បានចំនួន ១.៧៩០កន្លែង។

១៣. GOLDEN VESSEL (CAMBODIA) ELECTRONIC AND LIGHTING CO., LTD” គម្រោងបង្កើតរោងចក្រផលិតអំពូលភ្លើងគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅ គីឡូម៉ែត្រលេខ៦៩ ផ្លូវជាតិលេខ២ ភូមិព្រៃព្រហ្ម សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ ក្នុងទុនវិនិយោគប្រមាណ ៥,៤លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៤៦៧កន្លែង។