រាជរដ្ឋាភិបាលដាក់ចេញវិធានការកែទម្រង់មុតស្រួចជាកញ្ចប់ដើម្បីដោះស្រាយបញ្ហារបស់វិស័យឯកជន

by | Nov 23, 2023 | ព្រឹត្តិការណ៍ និងព័ត៌មាន

(ភ្នំពេញ)៖ បន្ទាប់ពីបានពិនិត្យនូវសំណូមពរ និងបញ្ហប្រឈមក៏ដូចជាកង្វល់នានាពាក់ព័ន្ធនឹងវិស័យវិនិយោគឯកជនតាមរយៈ «វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩» ដែលបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជារួចមក រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចដាក់ចេញនូវវិធានការកែទម្រង់មុតស្រួចជាកញ្ចប់ដើម្បីដោះស្រាយបញ្ហានិងកង្វល់របស់វិស័យឯកជនដោយបានគិតគូរសម្រួលបន្ថែមសម្រាប់វិស័យមួយចំនួនក្នុងការកាត់បន្ថយថ្លៃធ្វើធុរកិច្ចសំដៅលើកកម្ពស់ភាពប្រកួតប្រជែង និងជំរុញកំណើនសេដ្ឋកិច្ច។

(សូមចុចត្រង់នេះដើម្បីទាញយកលទ្ធផលនៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩ដែលជាវិធានការកែទម្រង់មុតស្រួចជាកញ្ចប់ដើម្បីដោះស្រាយបញ្ហានិងកង្វល់របស់វិស័យឯកជន)