ទស្សនទានរបស់លោកជំទាវឧកញ៉ា កែវ មុំ អំពីវិស័យកម្មន្តសាល និងសហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជា

by | Nov 7, 2023 | ព្រឹត្តិការណ៍ និងព័ត៌មាន

ជាស្ថាបនិកក្រុមហ៊ុនផលិតនំស្រួយ លីលី និងជាប្រធានសមាគមសហគ្រិនស្រ្តីកម្ពុជាព្រមទាំងជាសមាជិកាសមាគមឧកញ៉ាកម្ពុជាផងនោះលោកជំទាវឧកញ៉ា កែវ មុំ ត្រូវបានគេស្គាល់ថាជា សហគ្រិនស្ត្រីដ៏ឆ្នើមមួយរូបនៅកម្ពុជា ខណៈដែលនាពេលបច្ចុប្បន្នទីផ្សារនំស្រួយលីលីទទួលបានចំណែកទីផ្សារក្នុងស្រុកប្រមាណ ៣៥ភាគរយ ព្រមទាំងកំពុងចរាចរនាំចេញទៅទីផ្សារមួយចំនួននៅក្នុង​ប្រទេសជាសមាជិកអាស៊ានដូចជា ប្រទេសមីយ៉ាន់ម៉ា ម៉ាឡេស៊ី និងវៀតណាមព្រមទាំង​នៅ​ទីផ្សារប៉ែកខាង​សហរដ្ឋអាម៉េរិក កាណាដា និងកូរ៉េផងដែរ។

ជាការចែករំលែក លោកជំទាវឧកញ៉ា កែវ មុំ បានលើកឡើងនូវទស្សនទានសំខាន់ៗអំពីប្រធានបទវិស័យកម្មន្តសាល និងសហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជានៅក្នុងវេទិកាធុរកិច្ចដែលបានរៀបចំឡើងដោយសមាគមឧកញ៉ាកម្ពុជាដោយលោកអ្នកអាចទស្សនាតាមរយៈវីដេអូខាងក្រោមនេះ៖