សារលិខិតថ្វាយព្រះពរព្រះមហាក្សត្រក្នុងវរោកាសខួបលើកទី១៩ នៃការយាងគ្រងព្រះបរមសិរីរាជ្យសម្បត្តិ

by | Oct 29, 2023 | ព្រឹត្តិការណ៍ និងព័ត៌មាន

សារលិខិតថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងវរោកាសខួបលើកទី១៩ នៃការយាងគ្រងព្រះបរមសិរីរាជ្យសម្បត្តិ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃអាទិត្យ ១៥កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣នេះ។

ទូលបង្គំ​ និងខ្ញុំម្ចាស់ទាំងអស់គ្នា សូមព្រះបរមរាជានុញ្ញាត ក្រាបបង្គំថ្វាយព្រះពរព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាក្នុងវរោកាសដ៏មហានក្ខត្តឫក្សឧត្តុង្គឧត្តមនៃព្រះរាជពិធីបុណ្យខួបលើកទី១៩នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិ (២៩ តុលា ២០០៤ – ២៩ តុលា ២០២៣)។ សូមព្រះអង្គប្រកបដោយព្រះរាជសុខភាពល្អបរិបូរណ៌ ព្រះកាយពលមាំមួន ព្រះបញ្ញាញាណភ្លឺថ្លាវាងវៃ និងព្រះជន្មាយុយឺនយូរ ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ដល់ប្រជានុរាស្រ្តខ្មែរយូរអង្វែងតរៀងទៅ។

ក្រាបបង្គំទូលថ្វាយពី អ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំ ក្រុមប្រឹក្សាភិបាល សមាជិក សមាជិកា និងបុគ្គលិកគ្រប់លំដាប់ថ្នាក់នៃសមាគមឧកញ៉ាកម្ពុជា។