អត្ថន័យនិមិត្តសញ្ញាសមាគមឧកញ៉ាកម្ពុជាដែលត្រូវបានទទួលស្គាល់ក្នុងព្រះរាជក្រឹត្យស្តីពីគោរមងារឧកញ៉ា

by | Oct 20, 2023 | ព្រឹត្តិការណ៍ និងព័ត៌មាន

អត្ថន័យនៃនិមិត្តសញ្ញាសមាគមឧកញ៉ាកម្ពុជាដែលត្រូវបានទទួលស្គាល់ជាផ្លូវការតាមរយៈព្រះរាជក្រឹត្យលេខ នស/រកត/១០២៣/២២៥០ ចុះថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ ស្តីពីគោរមងារឧកញ៉ាដូចដែលមានចែងក្នុងមាត្រា២០ នៃជំពូកទី៧ ព្រមទាំងមានភ្ជាប់ក្នុងឧបសម្ព័ន្ធទី១៦នៃព្រះរាជក្រឹត្យនេះផងដែរ។
សូមបញ្ជាក់ថា រូបសញ្ញានេះនឹងត្រូវប្រើប្រាស់សម្រាប់ជាកន្លាស់អាវ ក៏ដូចជាសញ្ញាសម្គាល់លើ កអាវនៅលើឯកសណ្ឋានផ្លូវការនៃគោរមងារលោកអ្នកឧកញ៉ា អ្នកឧកញ៉ា និងឧកញ៉ា ផងដែរ។

និមិត្តសញ្ញានៃសមាគមឧកញ៉ាកម្ពុជា មានលក្ខណៈសម្គាល់ ដូចខាងក្រោម៖

  • រូបក្បាលហង្សពណ៌មាសរាងក្បាលស្រៈ () ពេញតួ តំណាងឱ្យសភាវៈល្អថ្លៃថ្លា ភាពអង់អាច មោះមុត និងមេត្តាធម៌
  • ក្បាច់ភ្ញីទេសពណ៌មាសពត់ពេនជារាងស្រៈ() ពេញតួ តំណាងឱ្យវប្បធម៌ខ្មែរ និងភាពខ្ពង់ខ្ពស់ អង់អាច
  • ក្បាច់ភ្ញីទេសពណ៌មាសដែលមានរូបរាងដូចស្លឹកពោធិ៍ព័ទ្ធពីក្រៅជុំវិញស្រៈ () ពេញតួ តំណាងឱ្យកាប្រាស្រ័យទាក់ទង និងកិច្ចសហប្រតិបត្តិការក្នុងគ្រួសារឧកញ៉ាកម្ពុជា ជួយដល់ប្រជាជនក្រីក្រ និងលើកកម្ពស់ឧត្តមភាពឧកញ៉ានៅកម្ពុជា
  • ក្បាច់ត្របកឈូកធំពណ៌មាសដែលនៅចំកណ្តាលពីខាងក្រោមនៃស្រៈ ()ពេញតួ និងក្បាច់ត្របកឈូកតូចៗពណ៌មាសជាច្រើនព័ទ្ធជុំវិញតាមរាងស្លឹកពោធិ៍ តំណាងឱ្យ ភាពរុងរឿង និងភាពសុខដុមរមនានៃគ្រួសារឧកញ៉កម្ពុជា 
  • ខ្សែបូរពណ៌មាសទ្រពីក្រោមរូបស្លឹកពោធិ៍មានចារឹកអក្សរខ្មែរពណ៌មាស សមាគមឧកញ៉ាកម្ពុជា តំណាងឱ្យកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងការវិនិយោគយ៉ាងទូលំទូលាយពីសមាគមឧកញ៉ាកម្ពុជាក្នុងកម្រិតជាតិ និងអន្តរជាតិ
  • ក្បាច់ភ្ញីទេសពណ៌មាសទ្រពីក្រោមខ្សែបូរ តំណាងឱ្យសំឡេងរួម សកម្មភាពសប្បុរសធម៌រួម និងការជួយលើកតម្កើងគុណតម្លៃដ៏ឧត្តុង្គឧត្តមនៃគោរមងារឧកញ៉ានៅកម្ពុជា។

សូមបញ្ជាក់ថា សមាគមឧកញ៉ាកម្ពុជា (ស.ឧ.ក.) គឺជាស្ថាប័នស្របច្បាប់តែមួយគត់ដែលតំណាងឱ្យគោរមវនត្តទាំងអស់ដែលមានងារជា លោកអ្នកឧកញ៉ា អ្នកឧកញ៉ា និងឧកញ៉ា នៅកម្ពុជាព្រមទាំងមានសិទ្ធិពេញលេញក្នុងការធ្វើបច្ចុប្បន្នកម្មបញ្ជីឈ្មោះ ក៏ដូចជារៀបចំចាត់ចែងឯកសណ្នានផ្លូវការសម្រាប់គោរមវន្តទាំងអស់ផងដែរ៕