អ្នកឧកញ៉ា សៀ ឬទ្ធី ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកក្រុមហ៊ុន WorldBridge Group និងជាអនុប្រធានសមាគមឧកញ៉ាកម្ពុជាដែលមានបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យដឹកជញ្ជូនបានបង្ហាញនូវទស្សនទានសំខាន់ៗមួយចំនួនពាក់ព័ន្ធទៅនឹងវិស័យដឹកជញ្ជូន និងភស្តុភារកម្មនៅកម្ពុជា។
វិស័យនេះពិតជាមានសារៈសំខាន់ណាស់ពោលគឺវិស័យភស្តុភារកម្ម និងខ្សែច្រវាក់ផ្គត់ផ្គង់គឺជាផ្នែកមួយដែលធានាឱ្យមានចរន្តនៃការដោះដូរទំនិញដោយសេរីទាន់ពេលវេលា និងជំរុញសកម្មភាពពាណិជ្ជកម្មឱ្យកាន់តែរស់រវើកអាស្រ័យដោយការចំណាយថ្លៃដឹកជញ្ជូន និងការចំណាយថ្លៃធ្វើដំណើរ គឺជាផ្នែកមួយនៃចំណាយពាណិជ្ជកម្ម ដែលបានរួមចំណែក១៥% ចំពោះទំនិញកសិកម្ម និង ៣១% ចំពោះទំនិញឧស្សាហកម្ម។ នេះបង្ហាញថា វិស័យភស្តុភារកម្ម និងការគ្រប់គ្រងខ្សែច្រវាក់ផ្គត់ផ្គង់មានផលប៉ះពាល់ធំធេងទៅលើភាពប្រកួតប្រជែង និងការចូលរួមទៅក្នុងខ្សែច្រវាក់តម្លៃក្នុងពិភពលោក។ ចង់ជ្រាបច្បាស់អំពីទស្សនទានសំខាន់ៗរបស់ អ្នកឧកញ៉ា សៀ ឬទ្ធី សូមទស្សនាវីដេអូតាមរយៈតំណរភ្ជាប់ខាងក្រោមនេះ៖
ភាគទី១៖ ប្រធានបទ៖ វិស័យដឹកជញ្ជូន និងភស្តុភារកម្មនៅកម្ពុជាដោយអ្នកឧកញ៉ា សៀ ឬទ្ធី
ភាគទី២៖ ប្រធានបទ៖ វិស័យដឹកជញ្ជូន និងភស្តុភារកម្មនៅកម្ពុជាដោយអ្នកឧកញ៉ា សៀ ឬទ្ធី