អ្នកឧកញ៉ា ​ ហាន់ ឃាង

by | Oct 9, 2023 | Founding members

អ្នកឧកញ៉ា ហាន់ ឃាង (Neak Oknha Hann Khieng)​​​ មានតួនាទីជាអនុប្រធានសមាគមឧកញ៉ាកម្ពុជា។ លោកកើតក្នុងឆ្នាំ១៩៤៩ នៅខេត្តកោះកុង ​ លោកបានចូលប្រឡូក​ក្នុងវិស័យជំនួញតាំងពីទសវត្សឆ្នាំ១៩៨០ មកម្ល៉េះខណៈលោកកំពុងរស់នៅក្នុងប្រទេសអូស្ត្រាលី។

​អ្នកឧកញ៉ា ហាន់ ឃាង គឺជាអ្នកជំនួញនិងជាវិនិយោគិនដ៏មានបទពិសោធន៍ម្នាក់របស់កម្ពុជា។ ​ក្រោយពីបានត្រលប់មក​​ប្រទេស​អូស្រ្តាលីវិញក្នុងឆ្នាំ១៩៩២​លោកបានចូលរួមជាមួយដៃគូក្នុងស្រុក​​និងបរទេសក្នុងការបោះទុនវិនិយោគលើក្រុមហ៊ុនជាច្រើន​មានដូចជា៖​ ក្រុមហ៊ុន​ Muhibba Masteron Cambodia J.V.Ltd. ក្រុមហ៊ុន Muhibba Engineering (Cambodia)Co., Ltd. ក្រុមហ៊ុនគ្រប់គ្រងព្រលានយន្តហោះអន្តរជាតិភ្នំពេញ SCA ក្រុមហ៊ុន K,Hann investment Group Ltd. ក្រុមហ៊ុន Cambodia KD Construction Material Industries Co., Ltd. ក្រុមហ៊ុន HKT Special Economic Zone Co., Ltd. និងក្រុមហ៊ុនអចលនទ្រព្យ Cam-Jiachuang Co., Ltd. ។

ក្រៅពីកិច្ចការជំនួញ និងវិនិយោគ​ អ្នកឧកញ៉ា ក៏បានបរិច្ចាគទ្រព្យធនជាច្រើនព្រមទាំងកម្លាំងកាយ ចិត្ត ប្រាជ្ញាស្មារតី និងពេលវេលាក្នុងការចូលរួមយ៉ាង​សកម្មនៅក្នុងសកម្មភាពសង្គម និងសកម្មភាពមនុស្សធម៌។ អ្នកឧកញ៉ា ត្រូវបានទទួលស្គាល់ពីរាជរដ្ឋាភិបាលកម្ពុជាតាមរយៈការផ្តល់ជូននូវគ្រឿងឥស្សរិយយសជាច្រើនជាពិសេសគ្រឿងឥស្សរិយយសថ្នាក់កំពូល “ជាតូបការ” ពីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាផងដែរ៕