អ្នកឧកញ៉ា ហ៊ឺ បាវី

by | Sep 29, 2023 | សមាជិកស្ថាបនិក

 

 

អ្នកឧកញ៉ា ហ៊ឺ បាវី (Neak Oknha Hei Bavy) មានតួនាទីជាសមាជិកក្រុមប្រឹក្សាភិបាលសមាគមឧកញ៉ាកម្ពុជា។ អ្នកឧកញ៉ាកើតក្នុងឆ្នាំ១៩៥៥ ក្នុងខេត្តតាកែវ។ អ្នកឧកញ៉ា គឺជាប្រធានអគ្គនាយកនៃកំពង់ផែស្វយ័តភ្នំពេញ និងជាប្រតិភូរាជរដ្ឋាភិបាលកម្ពុជាផងដែរ។

តាមរយៈស្នាដៃនៃការគ្រប់គ្រង ដឹកនាំ និងអភិវឌ្ឍន៍កំពង់ផែភ្នំពេញរហូតមានការរីកចម្រើនដូចបច្ចុប្បន្នព្រមទាំងបានចូលរួមយ៉ាងសកម្មនៅក្នុងសកម្មភាព សង្គម និងសកម្មភាពមនុស្សធម៌ ដោយបានបរិច្ចាគទ្រព្យធនជាច្រើនព្រមទាំងកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងពេលវេលា។ អ្នកឧកញ៉ាត្រូវបានទទួលស្គាល់ និងផ្តល់តម្លៃតាមរយៈការទទួលបាននូវគ្រឿងឥស្សរិយយសជាច្រើនពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសគ្រឿងឥស្សរិយយសថ្នាក់កំពូល “ជាតូបការ” ពីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាផងដែរ៕