កម្ពុជា-ហ្វីលីពីន ចុះអនុស្សរណៈយោគយល់គ្នាដើម្បីអភិវឌ្ឍកសិកម្ម និងសហគ្រាសមីក្រូ-ធុនតូច និងមធ្យម

by | Sep 7, 2023 | ព្រឹត្តិការណ៍ និងព័ត៌មាន

ឥណ្ឌូនេស៊ី៖ កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បានអញ្ជើញចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាមួយ លោក ចូហ្សេ ម៉ា អេ ខនសិបសិន (JOSE MA. A CONCEPCION III) ប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់ហ្វីលីន ស្តីពីភាពជាដៃគូក្នុងការអភិវឌ្ឍកសិកម្ម និងសហគ្រាសមីក្រូ-ធុនតូចនិងមធ្យម កម្ពុជា-ហ្វីលីពីន ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម ហ្វឺឌីណាន់ រ៉ូម៉ូលដេស ម៉ាកូស ជេអរ (Ferdinand Romualdez Marcos Jr.) ប្រធានាធិបតីហ្វីលីពីន។

អនុស្សរណៈយោគយល់​គ្នា​នេះ​ ផ្តោត​ជា​សំខាន់លើការ​ពិនិត្យលទ្ធភាព​រួម​គ្នា៖

១) សិក្សា​និង​បង្កើត​ច្រក​បង្រៀន​អំពីកសិកម្ម​ប្រកប​ដោយ​សក្តានុពល​ បច្ចេកវិទ្យា​កសិកម្ម សន្តិសុខ​ស្បៀង

ម៉ូឌែល​ធុរកិច្ច ​កសិ​សហគ្រិន និង​ការ​អភិវឌ្ឍ​ខ្សែ​ចង្វាក់​តម្លៃរបស់​កសិករ​ សហគ្រាស និងស្ថាប័ន​រដ្ឋ​ ទាំង​តូច មធ្យម​ និង​ធំ។

២) កំណត់​នូវ​តម្រូវការ​ធុរកិច្ច​ដើម្បី​អភិវឌ្ឍ​កាលានុវត្តភាព​ពាណិជ្ជកម្ម និង​វិនិយោគ​ក្នុង​វិស័យ​ស្រូវ​អង្ករ និង​ផលិតផល​និង​សេវាកម្ម​កសិកម្ម​ផ្សេង​ទៀត។

៣) លើកកម្ពស់​ការ​ស្រាវ​ជ្រាវ​និង​អភិវឌ្ឍន៍​ស្រូវ​អង្ករ

៤) ជំរុញ​យុទ្ធសាស្រ្ត​ប្រកប​ដោយ​ប្រសិទ្ធភាព​ ក្នុង​ការ​ដោះ​ស្រាយ​​បញ្ហា​ប្រែ​ប្រួល​អាកាស​ធាតុ និង​ធានា​នូវ​

បរិយាកាស ​កសិធុរកិច្ច​ប្រកប​ដោយ​ចីរភាព។