ឥណ្ឌូនេស៊ី៖ កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បានអញ្ជើញចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាមួយ លោក ចូហ្សេ ម៉ា អេ ខនសិបសិន (JOSE MA. A CONCEPCION III) ប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់ហ្វីលីន ស្តីពីភាពជាដៃគូក្នុងការអភិវឌ្ឍកសិកម្ម និងសហគ្រាសមីក្រូ-ធុនតូចនិងមធ្យម កម្ពុជា-ហ្វីលីពីន ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម ហ្វឺឌីណាន់ រ៉ូម៉ូលដេស ម៉ាកូស ជេអរ (Ferdinand Romualdez Marcos Jr.) ប្រធានាធិបតីហ្វីលីពីន។
អនុស្សរណៈយោគយល់គ្នានេះ ផ្តោតជាសំខាន់លើការពិនិត្យលទ្ធភាពរួមគ្នា៖
១) សិក្សានិងបង្កើតច្រកបង្រៀនអំពីកសិកម្មប្រកបដោយសក្តានុពល បច្ចេកវិទ្យាកសិកម្ម សន្តិសុខស្បៀង
ម៉ូឌែលធុរកិច្ច កសិសហគ្រិន និងការអភិវឌ្ឍខ្សែចង្វាក់តម្លៃរបស់កសិករ សហគ្រាស និងស្ថាប័នរដ្ឋ ទាំងតូច មធ្យម និងធំ។
២) កំណត់នូវតម្រូវការធុរកិច្ចដើម្បីអភិវឌ្ឍកាលានុវត្តភាពពាណិជ្ជកម្ម និងវិនិយោគក្នុងវិស័យស្រូវអង្ករ និងផលិតផលនិងសេវាកម្មកសិកម្មផ្សេងទៀត។
៣) លើកកម្ពស់ការស្រាវជ្រាវនិងអភិវឌ្ឍន៍ស្រូវអង្ករ
៤) ជំរុញយុទ្ធសាស្រ្តប្រកបដោយប្រសិទ្ធភាព ក្នុងការដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ និងធានានូវ
បរិយាកាស កសិធុរកិច្ចប្រកបដោយចីរភាព។