(ភ្នំពេញ)៖ បន្ទាប់ពីបានចាប់ផ្តើមការដ្ឋានសាងសង់កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រោមអធិបតីភាពឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញរួចមក នាថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៣ ផ្សារទំនើបសិនជូរីផ្លាហ្សា ដែលមានទីតាំងស្ថិតនៅលើមហាវិថីសហព័ន្ធរុស្ស៊ី បានបើកដំណើរការជាផ្លូវការហើយ ខណៈដែលអាជីវករចាស់ៗក៏បានចាប់ឆ្នោតជ្រើសរើសតូបលក់ដូររួចរាល់ហើយដែរ។
សូមបញ្ជាក់ថា ផ្សារសិនជូរីផ្លាហ្សាថ្មីនេះត្រូវបានសាងសង់ឡើងនៅលើទីតាំងចាស់ដែលមានប្រជាពលរដ្ឋរស់នៅកុះករហើយបានផ្លាស់ប្តូររូបរាងថ្មីទំនើបមានកម្ពស់៧ជាន់ ផ្នែកខាងលើ៥ជាន់ និងក្រោមដី២ជាន់ប្រកបដោយបរិយាកាសផាសុកភាព អនាម័យដោយមានចំណតធំទូលាយនិងអាចផ្តល់ឲ្យអតិថិជននូវបទពិសោធន៍ក្នុងការដើរទិញទំនិញកាន់តែប្រសើរ។
បើតាមប្រសាស៍របស់លោកជំទាវអ្នកឧកញ៉ា ចាន់ សុទ្ធា អគ្គនាយិកាក្រុមហ៊ុនសិនជូរីគ្រុប និងជាសមាជិកាសមាគមឧកញ៉ាកម្ពុជាផងដែរនោះ បានឲ្យដឹងថា ផ្សារទំនើបថ្មីនេះនឹងក្លាយទៅជាមជ្ឈមណ្ឌល ពាណិជ្ជកម្ម ឧស្សាហកម្ម សេវាកម្ម និងទេសចរណ៍ដ៏ធំបំផុតនៅក្នុងរាជធានីភ្នំពេញ ហើយតំបន់នេះក៏នឹងក្លាយទៅជាទីចាប់អារម្មណ៍ខ្លាំងបំផុតរបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិផងដែរ។
ជាមួយគ្នានេះដែរ ក្នុងថ្ងៃបើកដំណើរការជាផ្លូវការ ឯកឧត្តម នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពការអនុវត្តគម្រោងវិនិយោគសាងសង់ផ្សារសេនជូរីផ្លាហ្សាថ្មីដោយឯកឧត្តមបានបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ នឹងបន្តអនុវត្តគម្រោងកែលម្អ និងលើកកម្ពស់សោភ័ណភាពផ្សារ និងតំបន់ជុំវិញផ្សារសិនជូរីផ្លាហ្សានេះ ឲ្យកាន់តែមានសោភ័ណភាព មានបរិស្ថាន-អនាម័យល្អ និងមានសណ្តាប់ធ្នាប់របៀបរៀបរយ តាមរយៈការរៀបចំក្រាលការ៉ូឡានៅតាមបណ្តោយផ្លូវជុំវិញផ្សារ, ការរៀបចំឲ្យមានផ្លូវថ្មើរជើង, ការជួសជុលបន្ថែមផ្លូវដែលខូច និង ការកែលម្អសោភ័ណភាពសួនកុមារពោធិ៍ចិនតុង បន្ទាប់ពីអាជីវករបានរើចេញរួចរាល់អស់ ដើម្បីបម្រើដល់ផលប្រយោជន៍ប្រជាពលរដ្ឋនៅមូលដ្ឋានផងដែរ៕