សហគ្រាសចិននៅខេត្តហឺណានសម្លឹងឃើញសក្តានុពលខេត្តកំពង់ស្ពឺលើការចិញ្ចឹមសត្វ និងឧស្សាហកម្មកែច្នៃសាច់

by | Sep 5, 2023 | ព្រឹត្តិការណ៍ និងព័ត៌មាន

(ភ្នំពេញ)៖ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ ដែលកំពុងដឹកនាំគណៈប្រតិភូថ្នាក់ខេត្តដើម្បីបំពេញទស្សនកិច្ចនៅខេត្តក្វាងទុង និងខេត្តក្វាងចូវនៃសាធារណរដ្ឋប្រជាមានិតចិនក្នុងគោលបំណងបង្ហាញសក្តានុពលសេដ្ឋកិច្ចរបស់ខេត្តកំពង់ស្ពឺក៏ដូចជាព្រះរាជាណាចក្រកម្ពុជាយើងដើម្បីកៀរគរអ្នកវិនិយោគមកបោះទុនវិនិយោគបង្កើតរោងចក្របន្ថែមទៀតដើម្បីបង្កើនឱកាសការងារជូនបងប្អូនប្រជាពលរដ្ឋអ្នកខេត្តកំពង់ស្ពឺ។

ក្នុងឳកាសនេះដែរ លោក Wang Guangguo នាយកប្រតិបត្តិសហព័ន្ធសហគ្រិនជនជាតិចិនក្រៅប្រទេស ខេត្តហឺណាន (Henan Federation of Oversea Chinese Entrepreneurs) បានប្តេជ្ញាជំរុញសហគ្រាសជាង៥០ ទៅវិនិយោគនៅខេត្តកំពង់ស្ពឺដោយផ្តោតលើវិស័យកសិកម្មជាពិសេសការចិញ្ចឹមគោ និងជ្រូក ក៏ដូចជាឧស្សាហកម្មកែច្នៃសាច់គោ និងជ្រូកជាដើម។

សូមបញ្ជាក់ថា ខេត្តហឺណាន គឺជាខេត្តដែលមានសេដ្ឋកិច្ចធំជាងគេទី៥ នៅប្រទេសចិន និងជាខេត្តដែលមានវិស័យកសិកម្មឈានមុនគេ១ នៅប្រទេសចិនផងដែរ៕