សមាគមឧកញ៉ាកម្ពុជា ទូលថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់៨៧ ព្រះវស្សា យាងចូល៨៨ ព្រះវស្សា

by | Jun 18, 2023 | ព្រឹត្តិការណ៍ និងព័ត៌មាន

ក្នុងឱកាសដ៏មហានក្ខត្តឫក្សឧត្តុង្គឧត្តម នៃព្រះរាជពិធីបុណ្យចម្រើន ព្រះជន្មាយុគម្រប់៨៧ យាងចូល ៨៨ ព្រះវស្សា របស់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ សមាគមឧកញ៉ាកម្ពុជា មានសេចក្តីសោមនស្សរីករាយឥតឧបមា សូមព្រះបរមរាជានុញ្ញាត លំឱនកាយ ថ្វាយនូវព្រះរាជសព្ទ

 សាធុការពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការ ថ្វាយ ហ្លួងម៉ែជាអម្ចាស់ជីវិត ជាទី គោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមមានព្រះរាជសុខភាពល្អពេញបរិបូរណ៍ ព្រះពលានុភាពមាំមួន និងមានព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ជាមហាម្លប់ដ៏ត្រជាក់ត្រជំ សម្រាប់

ប្រជារាស្រ្តជាកូន ជាចៅ ចៅទួត ចៅលួត របស់ព្រះអង្គជ្រកកោនប្រកប ដោយក្តីសុខដុមរមនា

ជាភិយ្យោភាពដ៏យូរអង្វែងតរៀងទៅ។