អ្នកឧកញ៉ា គិត ម៉េង បន្តកាន់កាប់តំណែងជាប្រធានសភាពាណិជ្ជកម្មកម្ពុជា និងរាជធានីភ្នំពេញ សម្រាប់អាណត្តិថ្មី

by | Jun 3, 2023 | ព្រឹត្តិការណ៍ និងព័ត៌មាន

(ភ្នំពេញ)៖ អ្នកឧកញ៉ា គិត ម៉េង មហាសេដ្ឋីដ៏ល្បីឈ្មោះរបស់កម្ពុជា ដែលមានមុខជំនួញជាច្រើនក្នុងដៃនោះ បានបន្តជាប់ឆ្នោតជាប្រធានសភាពាណិជ្ជកម្មកម្ពុជា និងរាជធានីភ្នំពេញ សម្រាប់អាណត្តិថ្មី អាណត្តិទី៥។សម្រាប់ការបោះឆ្នោតជ្រើសតាំងប្រធានសភាពាណិជ្ជកម្មរាជធានីភ្នំពេញ អ្នកឧកញ៉ា គិត ម៉េង បានទទួលសំឡេងគាំទ្រយ៉ាងលើសលុប ៣៩លើ៤០សំឡេង។ដោយឡែកសម្រាប់ការបោះឆ្នោតជ្រើសតាំងប្រធានសភាពាណិជ្ជកម្មកម្ពុជាវិញ អ្នកឧកញ៉ា គិត ម៉េង ទទួលបានការគាំទ្រដោយ ១៥លើ១៨សំឡេង។ការបោះឆ្នោតជ្រើសរើសប្រធានសភាពាណិជ្ជកម្មកម្ពុជា និងរាជធានីភ្នំពេញនេះ ធ្វើឡើងនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣នេះ នៅអគ្គនាយកដ្ឋានសភាពាណិជ្ជកម្មរាជធានីភ្នំពេញ-កម្ពុជា ក្រោមអធិបតីលោក បួន សារៈមុនី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងលោកស្រី កែវ សុខពិសី អភិបាលរងរាជធានីភ្នំពេញ។សូមជម្រាបថា អ្នកឧកញ៉ា គិត ម៉េង បានកាន់កាប់តំណែងជាប្រធានសភាពាណិជ្ជកម្មកម្ពុជា និងរាជធានីភ្នំពេញនេះ មានរយៈពេល១៨ឆ្នាំមកហើយ ពេលនេះលោកត្រូវបានសមាជិកបោះឆ្នោតឱ្យបន្តដឹកនាំសភាពាណិជ្ជកម្មកម្ពុជា និងរាជធានីភ្នំពេញ សម្រាប់អាណត្តិថ្មី សម្រាប់រយៈពេល៣ឆ្នាំបន្តទៀត៕