អ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា ថ្លែងអំណរគុណចំពោះសមាជិកសមាជិកា ដែលចូលរួមបរិច្ចាគថវិកាដើម្បីសាងសង់ ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា

by | May 25, 2023 | សកម្មភាពសមាគម

អ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា បានថ្លែងអំណរគុណចំពោះ ឯកឧត្តម អ្នកឧកញ៉ា ឧកញ៉ា និងលោកជំទាវទាំងអស់ រួមនឹងសមាជិកសមាជិកានៃសមាគមឧកញ៉ា ដែលបានចូលរួមបរិច្ចាគថវិកាដោយសទ្ធាជ្រះថ្លា
ដល់ដំណើរការសាងសង់ អភិវឌ្ឍន៍ ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ដែលមានទីតាំងនៅក្នុងវត្តស្វាយពពែ រាជធានីភ្នំពេញ។ តាមរយៈលិខិតថ្លែងអំណរគុណ នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២នេះ អ្នកឧកញ៉ា លី យ៉ុងផាត់ បានបញ្ជាក់បន្ថែមថា កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ គណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា ចំនួន ១៦រូប តំណាងអោយសប្បុរសជនទាំង ៩០រូប សរុបបានថវិការជាង ២លានដុល្លារ ថ្វាយប្រគេនសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះសាកលវិទ្យាធិការនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ដែលជាការឆ្លើយតបតាមការអំពាវនាវរបស់រាជរដ្ឋាភិបាល មកសមាគមឧកញ៉ាកម្ពុជា និងជាការ ចូលរួមលើកកម្ពស់វិស័យព្រះពុទ្ធសាសនាផងដែរ។

 

 អ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា ថ្លែងអំណរគុណចំពោះសមាជិកសមា ជិកា ដែលចូលរួមជួយឧបត្ថម្ភថវិកាដើម្បីសាងសង់ពុទ្ធិក សាកលវិទ្យាល័យព្រះសីហមុនីរាជា[/caption]

 

អ្នកឧកញ៉ា លី យ៉ុងផាត់ ក៏បានគោរពជូនពរ ដល់ឯកឧត្តម អ្នកឧកញ៉ា លោកឧកញ៉ានិងលោក ជំទាវឧកញ៉ា ជាអនុប្រធាន និងសមាជិក សមាជិកា របស់សមាគមឧកញ៉ាកម្ពុជា និងសូមការយោគយល់ ពីសំណាក់ឯកឧត្ដម អ្នកឧកញ៉ា លោកឧកញ៉ា និងលោកជំទាវឧកញ៉ាដែលមិនបានចូលរួម ដោយ សារពេលវេលាចាំបាច់មានរយៈពេលខ្លី៕