អ្នកឧកញ៉ា លី សំាងឡេង

by | May 13, 2023 | Founding members

អ្នកឧកញ៉ា លី សាំងឡេង (Neak Oknha Ly Sang Leng) មានតួនាទីជាសមាជិកក្រុមប្រឹក្សាភិបាលសមាគមឧកញ៉ាកម្ពុជា។ អ្នកឧកញ៉ាកើតក្នុងឆ្នាំ១៩៧0 នៅខេត្តសៀមរាប និងមានភរិយាឈ្មោះ លោកជំទាវ ហុក សេងម៉ី ហើយ អ្នកឧកញ៉ាបានចូលប្រឡូកក្នុងវិស័យជំនួញតាំងពីឆ្នាំ១៩៩៤ មកម្ល៉េះ។

ចាប់តាំងពីឆ្នាំ១៩៩៧ រហូតមកដល់បច្ចុប្បន្ន អ្នកឧកញ៉ា គឺជាពាណិជ្ជករដែលបានបង្កើតក្រុមហ៊ុនផ្ទាល់ខ្លួនមួយចំនួនដូចជា៖ ១.អគ្គនាយកក្រុមហ៊ុន Ly Brothers Group ដែលជាក្រុមហ៊ុនអាហរ័ណ នីហរ័ណ ផ្តោតលើគ្រឿងសំណង់ និងគ្រឿងចក្រ (ទិញ លក់ ជួល), ២.អគ្គនាយកសហគ្រាស Reachsey ដែលផ្តល់សេវាសាងសង់​ អគារ ស្ពាន និងថ្នល់, ៣.អគ្គនាយកក្រុមហ៊ុន Apollo eLogistics Co., Ltd ដែលផ្តល់សេវាកម្មដឹកជញ្ជូនទំនិញតូច​ធំគ្រប់ប្រភេទតាមប្រព័ន្ធបច្ចេកវិទ្យាឌីជីថលទំនើប និងមានឃ្លាំងទំនិញ និងចែកចាយតាមប្រព័ន្ធបច្ចេកវិទ្យាឌីជីថលទំនើប, ៤.អគ្គនាយកក្រុមហ៊ុន Queens White Bird Nest ដែល គ្រប់គ្រងកសិដ្ឋានសំបុកត្រចៀកកាំ និងផលិតកែច្នៃ និង ៥. អគ្គនាយកក្រុមហ៊ុន AKASA Tech Co., Ltd. ដែលអភិវឌ្ឍកម្មវិធីទូរស័ព្ទដៃ និងគេហទំព័រសម្រាប់ការទិញ លក់ទំនិញអនឡាញ។ អ្នកឧកញ៉ាក៏បានវិនិយោគលើវិស័យទេសចរណ៍ផងដែរដោយបានបង្កើតសារមន្ទីរ និងផ្ទះលម្ហែជាដើម។

ក្រៅពីកិច្ចការជំនួញ អ្នកឧកញ៉ាបានចូលរួមយ៉ាងសកម្មនៅក្នុងសកម្មភាពសង្គម និងសកម្មភាពមនុស្សធម៌ដោយបរិច្ចាគទ្រព្យធនជាច្រើន ព្រមទាំងកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងពេលវេលា។ អ្នកឧកញ៉ាត្រូវបានរដ្ឋាភិបាលកម្ពុជា​ទទួលស្គាល់និងផ្តល់កិត្តិយសតាមរយៈគ្រឿងឥស្សរិយយសជាច្រើន ជាពិសេសគ្រឿងឥស្សរិយយសថ្នាក់កំពូល “ជាតូបការ” ពីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាផងដែរ៕