អ្នកឧកញ៉ា ឡាវ កាង (Neak Oknha Lav Kang) មានតួនាទីជាសមាជិកក្រុមប្រឹក្សាភិបាលសមាគមឧកញ៉ាកម្ពុជា។ អ្នកឧកញ៉ាកើតក្នុងឆ្នាំ១៩៦២ នៅខេត្តកំពត ហើយលោកបានចូលប្រឡូកក្នុងវិស័យជំនួញអស់រយៈកាលជាច្រើនទសវត្សមកហើយ។
អ្នកឧកញ៉ា បានវិនិយោគលើក្រុមហ៊ុនជាច្រើនរួមមាន៖ ១.ក្រុមហ៊ុន ឡាវ កាង អាហរ័ណនីហរ័ណ, ២.សណ្ឋាគារ និងកាស៊ីណូតូយ៉ាល់ លីហ៊ួរ, ៣.ក្រុមហ៊ុនអចលនទ្រព្យ L.K, និង ៤.ជាភាគទុនិកក្រុមវិនិយោគសូគីម៉ិច គ្រុប (Sokimex Investment Group)។
អ្នកឧកញ៉ាបានចូលរួមយ៉ាងសកម្មនៅក្នុងសកម្មភាពសង្គម និងសកម្មភាពមនុស្សធម៌តាមរយៈការបរិច្ចាគទ្រព្យធនជាច្រើនព្រមទាំងកម្លាំងកាយ ចិត្ត ប្រាជ្ញាស្មារតី និងពេលវេលា អ្នកឧកញ៉ា ត្រូវបានទទួលស្គាល់ និងផ្តល់តម្លៃតាមរយៈការទទួលបានគ្រឿងឥស្សរិយយសជាច្រើនពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា និងគ្រឿងឥស្សរិយយសថ្នាក់កំពូល “ជាតូបការ” ពីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាផងដែរ៕