អ្នកឧកញ៉ា អុីន កួត (Neak Oknha In Kuot) មានតួនាទីជាសមាជិកក្រុមប្រឹក្សាភិបាលសមាគមឧកញ៉ាកម្ពុជា។ លោកកើតក្នុងឆ្នាំ១៩៥៣ នៅខេត្តកោះកុង ហើយលោកបានចូលប្រឡូកក្នុងវិស័យជំនួញអស់រយៈកាលជាច្រើនទសវត្សមកហើយ។
អ្នកឧកញ៉ា គឺជាប្រធានក្រុមប្រឹក្សាភិបាលនៃ ក្រុមហ៊ុន ម៉ាឡៃ សាគរ ភូមិវរ្ម័ន ឯ.ក ( Malai Sakor Phum Varaman Co., Ltd.) ដែលវិនិយោគលើអចលនទ្រព្យ និងហាងកាហ្វេមួយចំនួន។ បន្ថែមពីលើនេះ អ្នកឧកញ៉ា ក៏ជានាយកនៃក្រុមហ៊ុនគ្លូប៊លហៅស៍ (កម្ពុជា) ឯ.ក (Global house Cambodia Co., Ltd.) ដែលជាក្រុមហ៊ុនលក់សម្ភារសំណង់ គ្រឿងសង្ហារិម និងគ្រឿងឧបករណ៍ប្រើប្រាស់ក្នុងផ្ទះគ្រប់ប្រភេទដ៏ធំជាងគេនៅរាជធានីភ្នំពេញ។
កន្លងមក អ្នកឧកញ៉ាបានចូលរួមយ៉ាងសកម្មនៅក្នុងសកម្មភាពសង្គម និងសកម្មភាពមនុស្សធម៌តាមរយៈការបរិច្ចាគទ្រព្យធនជាច្រើនព្រមទាំងកម្លាំង កាយចិត្ត ប្រាជ្ញាស្មារតី និងពេលវេលា។ អ្នកឧកញ៉ា ត្រូវបានទទួលស្គាល់ និងផ្តល់តម្លៃតាមរយៈការទទួលបាននូវគ្រឿងឥស្សរិយយសជាច្រើនពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា៕