អ្នកឧកញ៉ា ទីវ ម៉េងហ៊ុយ (Oknha Tiv Meng Huy) មានតួនាទីជាសមាជិកក្រុមប្រឹក្សាភិបាលសមាគមឧកញ៉ាកម្ពុជា។ អ្នកឧកញ៉ាកើតក្នុងឆ្នាំ១៩៦០ ហើយបានចូលប្រឡូកក្នុងវិស័យជំនួញអស់រយៈកាលជាច្រើនទសវត្សមកហើយ។
អ្នកឧកញ៉ា ទីវ ម៉េងហ៊ុយ បានធ្វើការវិនិយោគ និងគ្រប់គ្រងលើក្រុមហ៊ុនផលិតស៊ីម៉ង់ត៍ធំៗចំនួនពីរ គឺ ក្រុមហ៊ុន K.T CEMENT KAMPONGSPEU CO., LTD. និងក្រុមហ៊ុន BATTAMBANG CONCH CEMENT CO., LTD.។ បច្ចុប្បន្ន អ្នកឧកញ៉ា គឺជាអភិបាលក្រុមហ៊ុនទាំងនេះ។
អ្នកឧកញ៉ា បានចូលរួមយ៉ាងសកម្មនៅក្នុងសកម្មភាពសង្គម និងសកម្មភាពមនុស្សធម៌ តាមរយៈការបរិច្ចាគទ្រព្យធនជាច្រើន ព្រមទាំងកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងពេលវេលារហូតត្រូវបានទទួលស្គាល់ និងផ្តល់តម្លៃតាមរយៈការទទួលបានគ្រឿងឥស្សរិយយសជាច្រើនពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសគ្រឿងឥស្សរិយយសថ្នាក់កំពូល “ជាតូបការ” ពីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាផងដែរ៕