អ្នកឧកញ៉ា តែ អុីឆែ (Neak Oknha Te Y Chhe) មានតួនាទីជាសមាជិកក្រុមប្រឹក្សាភិបាលនៃសមាគមឧកញ៉ាកម្ពុជា។ អ្នកឧកញ៉ាកើតក្នុងឆ្នាំ១៩៦២ នៅខេត្តកណ្តាល ហើយលោកបានចូលប្រឡូកក្នុងវិស័យជំនួញតាំងពីឆ្នាំ១៩៨៦ មកម្ល៉េះ។
អ្នកឧកញ៉ា តែ អ៊ីឆែ បច្ចុប្បន្នជាម្ចាស់ក្រុមហ៊ុន អ៊ីឆែ គ្រុប (Y Chhe Group Co., Ltd.) ដែលជាក្រុមហ៊ុនផ្គត់ផ្គង់សម្ភារសំណង់នាំមុខគេមួយក្នុងប្រទេសកម្ពុជាដែលមានបុគ្គលិកបម្រើការងារជាង ៤០០នាក់។ ក្រុមហ៊ុនមានសមត្ថភាពផ្គត់ផ្គង់សម្ភារសាងសង់សម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗអគារពាណិជ្ជកម្ម និងលំនៅដ្ឋានជាដើម។
កន្លងមក អ្នកឧកញ៉ាបានចូលរួមយ៉ាងសកម្មនៅក្នុងសកម្មភាពសង្គម និងសកម្មភាពមនុស្សធម៌ តាមរយៈការបរិច្ចាគទ្រព្យធនជាច្រើន ព្រមទាំងកម្លាំង កាយ ចិត្ត ប្រាជ្ញាស្មារតី និងពេលវេលា។ អ្នកឧកញ៉ា ត្រូវបានទទួលស្គាល់ និងផ្តល់តម្លៃតាមរយៈការទទួលបានគ្រឿងឥស្សរិយយសជាច្រើនពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសគ្រឿងឥស្សរិយយសថ្នាក់កំពូល “ជាតូបការ” ពីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាផងដែរ៕