អ្នកឧកញ៉ា ផាត់ ប៊ុន (Neak Oknha Phat Bun) មានតួនាទីជាសមាជិកក្រុមប្រឹក្សាភិបាលនៃសមាគមឧកញ៉ាកម្ពុជា។ អ្នកឧកញ៉ាកើតក្នុងឆ្នាំ១៩៥៥ នៅខេត្តកំពង់ចាមហើយលោកបានចូលប្រឡូកក្នុងវិស័យជំនួញអស់រយៈកាលជាច្រើនទសវត្សមកហើយ។
អ្នកឧកញ៉ា ផាត់ ប៊ុន គឺជាម្ចាស់ និងជាអគ្គនាយកក្រុមហ៊ុន ប៉ីស៊ីភី គ្រុប (BCP GROUP)។ កន្លងមក អ្នកឧកញ៉ាបានចូលរួមយ៉ាងសកម្មនៅក្នុងសកម្មភាពសង្គម និងសកម្មភាពមនុស្សធម៌តាមរយៈការបរិច្ចាគទ្រព្យធនជាច្រើនព្រមទាំងកម្លាំងកាយ ចិត្ត ប្រាជ្ញាស្មារតី និងពេលវេលា។ អ្នកឧកញ៉ាត្រូវបានទទួលស្គាល់ និងផ្តល់តម្លៃតាមរយៈការទទួលបាននូវគ្រឿងឥស្សរិយយសជាច្រើនពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា។