អ្នកឧកញ៉ា សុខ ឆេង

by | May 13, 2023 | Founding members

អ្នកឧកញ៉ា សុខ ឆេង (Neak Oknha Sok Chheng) មានតួនាទីជាសមាជិកក្រុមប្រឹក្សាភិបាលនៃសមាគមឧកញ៉ាកម្ពុជា។ អ្នកឧកញ៉ាកើតក្នុងឆ្នាំ១៩៤៧ នៅក្រុងភ្នំពេញហើយបានចូលប្រឡូកក្នុងវិស័យជំនួញអស់ជាច្រើនទសវត្សមកហើយ។

អ្នកឧកញ៉ា សុខ ឆេង ជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន P P D E&C Co., Ltd. ដែលជាក្រុមហ៊ុនអភិវឌ្ឍសាងសង់ភ្លើងបំភ្លឺសាធារណៈ។ ​​​លោកក៏​បា​​ន​ធ្វើការបោះទុនវិនិយោគជាច្រើនក្នុងវិស័យកសិកម្មតាមរយៈក្រុមហ៊ុន YE Tak Group Co., Ltd. ដែលជាក្រុមហ៊ុននាំចូលនិងចែកចាយជីកសិកម្មដ៏ធំមួយនៅកម្ពុជាតាំងពីឆ្នាំ២០០២, ក្រុមហ៊ុន Mekong Oryza Trading Co., Ltd. ដែលជាក្រុមហ៊ុននាំអង្ករចេញទៅក្រៅប្រទេស និងក្រុមហ៊ុន Longmate Agriculture Co., Ltd. ដែលជាក្រុមហ៊ុនដាំ និងនាំចេញចេកអំបូងលឿងទៅទីផ្សារអន្តរជាតិ។

កន្លងមក អ្នកឧកញ៉ាបានចូលរួមយ៉ាងសកម្មនៅក្នុងសកម្មភាពសង្គម និងសកម្មភាពមនុស្សធម៌ តាមរយៈការបរិច្ចាគទ្រព្យធនជាច្រើនព្រមទាំងកម្លាំង កាយ ចិត្ត ប្រាជ្ញាស្មារតី និងពេលវេលា។ អ្នកឧកញ៉ា ត្រូវបានទទួលស្គាល់ និងផ្តល់តម្លៃតាមរយៈការទទួលបានគ្រឿងឥស្សរិយយសជាច្រើនពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសគ្រឿងឥស្សរិយយសថ្នាក់កំពូល “ជាតូបការ” ពីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាផងដែរ៕