អ្នកឧកញ៉ា ហេង លី (Neak Oknha Heng Ly) មានតួនាទីជាអនុប្រធានសមាគមឧកញ៉ាកម្ពុជា។ លោកកើតក្នុងឆ្នាំ១៩៤៩ នៅក្រុងភ្នំពេញហើយលោកបានចូលប្រឡូកក្នុងវិស័យពាណិជ្ជកម្មក្នុងទ្រង់ទ្រាយធំតាំងពីឆ្នាំ១៩៩៤ មកម្ល៉េះ។
បច្ចុប្បន្ន អ្នកឧកញ៉ា ហេង លី គឺជាម្ចាស់ និងជាអគ្គនាយកផ្សារ ហេង លី ដែលមានទីតាំងស្ថិតនៅក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ក្រៅពីនេះ អ្នកឧកញ៉ា និងគ្រួសារនៅមានមុខជំនួញធំៗមួយចំនួនទៀត។
កន្លងមក អ្នកឧកញ៉ាបានចូលរួមយ៉ាងសកម្មនៅក្នុងសកម្មភាពសង្គម និងសកម្មភាពមនុស្សធម៌តាមរយៈការបរិច្ចាគទ្រព្យធនជាច្រើនព្រមទាំងកម្លាំង កាយ ចិត្ត ប្រាជ្ញាស្មារតី និងពេលវេលា។ អ្នកឧកញ៉ា ត្រូវបានទទួលស្គាល់ និងផ្តល់តម្លៃតាមរយៈការទទួលបានគ្រឿងឥស្សរិយយសក៏ដូចជាប័ណ្ណថ្លែងអំណរគុណជាច្រើនពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា៕