អ្នកឧកញ៉ា ផែ ហុកឈួន

by | May 13, 2023 | សមាជិកស្ថាបនិក

អ្នកឧកញ៉ា ផែ ហុកឈួន (Neak Oknha Phe Hok Chhuon) មានតួនាទីជាអនុប្រធានសមាគមឧកញ៉ាកម្ពុជា។ អ្នកឧកញ៉ាកើតក្នុងឆ្នាំ១៩៥៣ នៅក្រុងភ្នំពេញ។ អ្នកឧកញ៉ា បានចូលប្រឡូកក្នុងវិស័យជំនួញអស់រយៈកាលជាច្រើនទសវត្សមកហើយ។

អ្នកឧកញ៉ា ផែ ហុកឈួន គឺជាស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន យី តាក់ គ្រុប ដែលជាក្រុមហ៊ុននាំចូល និងចែកចាយជីកសិកម្មដ៏ធំមួយនៅកម្ពុជាតាំងពីឆ្នាំ២០០២ ដោយបានសហការជាមួយក្រុមហ៊ុនផ្សារភាគហ៊ុនដ៏ធំមួយរបស់ប្រទេសវៀតណាម។ អ្នកឧកញ៉ា ផែ ហុកឈួន ក៏ជាប្រធានក្រុមប្រឹក្សា ភិបាលរបស់ក្រុមហ៊ុន ឡងមេត អេហ្គ្រីខលឈើ ឯ.ក ដែលបានបោះទុនវិនិយោគលើវិស័យកសិកម្ម ជាពិសេសការដាំចេកអំបូងលឿងក្នុងទឹកដីខេត្តកំពតសម្រាប់ការនាំចេញទៅទីផ្សារបរទេស។ បន្ថែមពីលើនេះ អ្នកឧកញ៉ា ក៏បានវិនិយោគលើវិស័យបដិសណ្ឋារកិច្ច និងម្ហូបអាហារដូចជា សណ្ឋាគារអាស៊ី, សណ្ឋាគារប្រេស៊ីដង់ និងភោជនីយដ្ឋានប្រេស៊ីដង់, ភោជនីយដ្ឋានកូបេ នៅក្នុងទីក្រុងភ្នំពេញ និងខេត្តសៀមរាបផងដែរ។

ក្រៅពីកិច្ចការជំនួញ និងវិនិយោគ អ្នកឧកញ៉ា ក៏បានលះបង់ជាច្រើនទាំងពេលវេលា និងថវិកាផ្ទាល់ខ្លួនចូលរួមចំណែកក្នុងការបរិច្ចាគ ទាំងកិច្ចការសង្គម និងសកម្មភាពមនុស្សធម៌ជាច្រើន។ អ្នកឧកញ៉ា ត្រូវបានទទួលស្គាល់ពីរាជរដ្ឋាភិបាលកម្ពុជាតាមរយៈការផ្តល់ជូននូវគ្រឿងឥស្សរិយយសជាច្រើនជាពិសេសគ្រឿងឥស្សរិយយសថ្នាក់កំពូល “ជាតូបការ” ពីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាផងដែរ៕