អ្នកឧកញ៉ា អ៊ាន អេឡែន (Neak Oknha Ean Helen) មានតួនាទីជាអនុប្រធានសមាគមឧកញ៉ាកម្ពុជា។ អ្នកឧកញ៉ាកើតនៅក្នុងឆ្នាំ១៩៧៤ និងបានចូលប្រឡូកក្នុងវិស័យជំនួញអស់រយៈកាលជាច្រើនឆ្នាំមកហើយ។
បច្ចុប្បន្ន អ្នកឧកញ៉ាគឺជាប្រធាននាយកប្រតិបត្តិនៃសណ្ឋាគារ SEN HAN HOTEL និងជាម្ចាស់គម្រោងតាមោក ស៊ីធីលែន ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ និងសាងសង់បុរី។
ក្រៅពីកិច្ចការជំនួញ និងវិនិយោគ អ្នកឧកញ៉ា ក៏បានបរិច្ចាគទ្រព្យធនជាច្រើនព្រមទាំងកម្លាំងកាយ ចិត្ត ប្រាជ្ញាស្មារតី និងពេលវេលាក្នុងការចូលរួមយ៉ាងសកម្មនៅក្នុងសកម្មភាពសង្គម និងសកម្មភាពមនុស្សធម៌។ អ្នកឧកញ៉ា និងក្រុមហ៊ុនត្រូវបានទទួលស្គាល់ក៏ដូចជាផ្តល់តម្លៃតាមរយៈការទទួលបានគ្រឿងឥស្សរិយយសនិងប័ណ្ណថ្លែងអំណរគុណជាច្រើនពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា។