ប្រមុខរាជរដ្ឋាភិបាលចេញសេចក្ដីសម្រេចកំណត់វិស័យអាទិភាពសម្រាប់គម្រោងភាពជាដៃគូរវាងរដ្ឋ និងឯកជន ឆ្នាំ២០២៥-២០៣៥

by | Dec 3, 2024 | ព្រឹត្តិការ ពត៍មាន

ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជាបានចេញសេចក្ដីសម្រេចកំណត់វិស័យអាទិភាពសម្រាប់គម្រោងភាពជាដៃគូរវាងរដ្ឋ និងឯកជន ឆ្នាំ២០២៥-២០៣៥។

សូមបញ្ជាក់ថា ការកំណត់វិស័យអាទិភាពសម្រាប់អនុវត្តគម្រោងភាពជាដៃគូរវាងរដ្ឋនិងឯកជនក្នុងរយៈពេល ១០ឆ្នាំ (២០២៥-២០៣៥) មានដូចជា ៖

១- វិស័យដឹកជញ្ជូន និងភស្តុភារកម្ម (ផ្លូវថ្នល់និងស្ពាន កំពង់ផែ និង ភស្តុភារកម្ម)

២- វិស័យថាមពល

៣- វិស័យសេវាសាធារណៈ (ការផ្គត់ផ្គង់ទឹកស្អាត និងការគ្រប់គ្រងសំណល់) ។
ក្នុងករណីមានការសម្រេចផ្សេងទៀតពីរាជរដ្ឋាភិបាលគម្រោងក្នុងវិស័យដទៃផ្សេងទៀតក៏នឹងអាចដាក់បញ្ចូលក្នុងបញ្ជីគម្រោងអាទិភាពភាពជាដៃគូរវាងរដ្ឋនិងឯកជនតាមនីតិវិធីជាធរមាន ៕