បារាំង៖ អ្នកឧកញ៉ា សៀ ឬទ្ធី អនុប្រធានសមាគមឧកញ៉កម្ពុជាបានដឹកនាំប្រតិភូសមាគមឧកញ៉កម្ពុជា ចូលរួមអមដំណើរឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាអញ្ជើញបំពេញទស្សនកិច្ចផ្សារ Rungis Wholesale Market ដែលជាផ្សារបោះដុំធំមួយក្នុងប្រទេសបារាំង និងបន្តអញ្ជើញពិសារអាហារធុរកិច្ចជាមួយលោក Stéphane Layani នាយកប្រតិបត្តិក្រុមហ៊ុន SEMMARIS ផងដែរកាលពីថ្ងៃអង្គារ ទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ។
ក្នុងដំណើរទស្សនកិច្ចនាឱកាសនេះ ថ្នាក់ដឹកនាំក្រុមហ៊ុនបានផ្ដល់ការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះប្រតិភូកម្ពុជា និងបានធ្វើបទបង្ហាញជូន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី អំពីបច្ចុប្បន្នភាពនៃផ្សារ Rungis Wholesale Market ដែលធ្វើការបោះដុំ និងផ្គត់ផ្គង់អាហារដ៏ធំមួយក្នុងប្រទេសបារាំង៕