ប្រតិភូសមាគមឧកញ៉ាកម្ពុជា ចូលរួមជំនួបពិសារអាហារធុរកិច្ចជាមួយសមាជិក សមាជិការនៃក្រុមប្រឹក្សាធុរកិច្ចអាម៉េរិក-អាស៊ាន (US-ABC)

by | Oct 7, 2024 | ព្រឹត្តិការណ៍ និងព័ត៌មាន

សហរដ្ឋអាម៉េរិក៖ កាលពីរសៀលថ្ងៃចន្ទ ទី៣០ ខែកញ្ញា ឆ្នាំ២០២៤ (ម៉ោងនៅក្នុងតំបន់) ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញចូលរួមក្នុងជំនួបពិសារអាហារធុរកិច្ចជាមួយសមាជិក សមាជិការនៃក្រុមប្រឹក្សាធុរកិច្ចអាម៉េរិក-អាស៊ាន (US-ABC) ប្រមាណ៥០រូប ដើម្បីចែករំលែកព័ត៌មានសក្ដានុពលអំពីកិច្ចវិនិយោគនៅកម្ពុជា និងលើកទឹកចិត្តវិស័យឯកជនរបស់សហរដ្ឋអាម៉េរិកឱ្យបណ្ដាក់ទុនបន្ថែមទៀតនៅកម្ពុជា។

អាស្រ័យដោយកត្តាមានសុខសន្តិភាពពេញលេញ ស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច ច្បាប់វិនិយោគអំណោយផលដោយបើកទូលាយសម្រាប់គ្រប់វិនិយោគិនទាំងក្នុងនិងក្រៅប្រទេស, កិច្ចព្រមព្រៀងពាណិជ្ជកម្មនានាជាច្រើន, ហេដ្ឋារចនាសម្ព័ន្ធពេញផ្ទៃប្រទេស, ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានត្រៀមខ្លួនរួចរាល់ ដើម្បីផ្ដល់ការពិគ្រោះយោបល់ និងសម្របសម្រួលរាល់នីតិវិធីវិនិយោគនានាជូនដល់បណ្ដាវិនិយោគិនទាំងអស់របស់អាម៉េរិកដែលសម្រេចចិត្តបណ្ដាក់ទុននៅកម្ពុជា៕