ប្រតិភូកម្ពុជាជួបសំណេះសំណាល និងពិភាក្សាការងារជាមួយ លោកជំទាវអភិបាលក្រុងឡូសអែនជែលលេស

by | Sep 27, 2024 | ព្រឹត្តិការ ពត៍មាន

សហរដ្ឋអាម៉េរិក៖ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូអមដំណើរទាំងផ្នែករដ្ឋ និងវិស័យឯកជន តំណាងសមាគមឧកញ៉ាកម្ពុជា ដឹកនាំដោយ អ្នកឧកញ៉ា ហ៊ុន ឡាក់ អគ្គលេខាធិការសមាគម ចូលជួបសំណេះសំណាល និងពិភាក្សាការងារជាមួយ លោកជំទាវ Karen Bass អភិបាលក្រុងឡូសអែនជែលលេស នៃរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាម៉េរិកកាលពីព្រឹកថ្ងៃអង្គារ ទី២៤ ខែកញ្ញា ឆ្នាំ២០២៤។

ជាមួយនឹងការទទួលស្វាគមន៍ដ៏រាក់ទាក់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងអំពីបច្ចុប្បន្នភាពនៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់កម្ពុជា ដោយបានសង្កត់ធ្ងន់លើសន្តិភាព ស្ថិរភាពនយោបាយ កម្លាំងពលកម្មវ័យក្មេងដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ និងត្រៀមរួចរាល់សម្រាប់បរិវត្តកម្មឌីជីថល ជាមួយនឹងសមត្ថភាពភាសាបរទេសមានកម្រិតខ្ពស់ ហេដ្ឋារចនាសម្ព័ន្ធអន្តរមធ្យោបាយដែលបាន និងកំពុងអភិវឌ្ឍឱ្យកាន់តែមានភាពសម្បូរបែប និងប្រទាក់ក្រឡា ខណៈដែលបរិយាកាសវិនិយោគរបស់កម្ពុជាមានលក្ខណៈបើកចំហរ និងមានអំណោយផលខ្ពស់ជាងគេក្នុងតំបន់អាស៊ាន សម្រាប់វិនិយោគិនបរទេស ដែលនេះគឺជាការទទួលស្គាល់ពីសំណាក់ធនាគារពិភពលោក ដែលជាស្ថាប័នហិរញ្ញវត្ថុលំដាប់អន្តរជាតិដ៏ធំមួយ។

ជាការឆ្លើយតប លោកជំទាវអភិបាលក្រុង បានកត់សម្គាល់ និងវាយតម្លៃខ្ពស់លើការខិតខំរបស់កម្ពុជាក្នុងការអភិវឌ្ឍខ្លួនឱ្យដើរទាន់បរិបទសង្គមជាសកលនិងបានបង្ហាញនូវចំណាប់អារម្មណ៍ក្នុងការអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា សំដៅរឹតបន្តឹងចំណងមិត្តភាពរវាងប្រទេសទាំងពីរ និងដើម្បីស្វែងយល់បន្ថែមឱ្យកាន់តែស៊ីជម្រៅអំពីតថភាពសង្គម និងបរិយាកាសសេដ្ឋកិច្ចផងដែរ៕

ជាការឆ្លើយតប លោកជំទាវអភិបាលក្រុង បានកត់សម្គាល់ និងវាយតម្លៃខ្ពស់លើការខិតខំរបស់កម្ពុជាក្នុងការអភិវឌ្ឍខ្លួនឱ្យដើរទាន់បរិបទសង្គមជាសកលនិងបានបង្ហាញនូវចំណាប់អារម្មណ៍ក្នុងការអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា សំដៅរឹតបន្តឹងចំណងមិត្តភាពរវាងប្រទេសទាំងពីរ និងដើម្បីស្វែងយល់បន្ថែមឱ្យកា