សេចក្តីប្រកាសព័ត៌មាន ស្តីពី ពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងសមាជិកសមាគមឧកញ៉ាកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា

by | Jun 19, 2024 | ព្រឹត្តិការ ពត៍មាន

ភ្នំពេញ៖ នាថ្ងៃសុក្រ ១៥កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ខាងមុខនេះ លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជានឹងដឹកនាំប្រតិភូសមាគមឧកញ៉ាកម្ពុជារួមមានថ្នាក់ដឹកនាំ ក្រុមប្រឹក្សាភិបាល និងសមាជិកចំនួន ១០០រូបដែលជាសប្បុរសជនបានបរិច្ចាគថវិកាក្នុងឱកាសខួបទី១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហមដើម្បីចូលរួមក្នុងកម្មវិធីចូលជួបសម្តែងការគួរសម ប្រគល់ថវិកា ព្រមទាំងពិធីសំណេះសំណាល ក្រោមអធិបតីភាពដ៏ខ្ពស់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលនឹងប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។

ក្នុងឱកាសដ៏វិសេសវិសាលនេះដែរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត នឹងផ្តល់កិត្តិយសថ្លែងនូវសុន្ទរកថាគន្លឹះ ក៏ដូចជាផ្តល់អនុសាសន៍ដ៏ខ្ពង់ខ្ពស់ និងការថតរូបអនុស្សាវរីយ៍ជាមួយប្រតិភូសមាគមឧកញ៉ាកម្ពុជាផងដែរ។