សម្តេចធិបតី៖ «ប្រជាជនមានប្រាក់ចំណូលខ្ពស់គឺជាគោលដៅអាទិភាពរបស់រាជរដ្ឋាភិបាល»

by | Nov 21, 2023 | ព្រឹត្តិការ ពត៍មាន

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ប្រទេសដែលមានចំណូលខ្ពស់គេមិនគិតថា រដ្ឋមានលុយប៉ុន្មានទេ គេគិតថាប្រជាជន ម្នាក់ៗជាមធ្យមមានប្រាក់ចំណូលប៉ុន្មាន? នេះហើយជាគោលដៅរបស់រាជរដ្ឋាភិបាល។ សម្តេចថ្លែងដូច្នេះ នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងឱកាសជួបសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិត ប្រមាណ ១៨ ១០៨នាក់ ដែលមានមូលដ្ឋានក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ។

សម្តេចធិបតី បានគូសបញ្ជាក់ថារាជរដ្ឋាភិបាលក្នុងអាណត្តិទី៧នេះ បានដាក់ចេញសូចនាករគោលដៅធំៗចំនួន ៥ រួមមាន៖ កំណើនសេដ្ឋកិច្ច ការងារ សមធម៌ ប្រសិទ្ធភាព និង ចីរភាព។ រយៈពេល៥ឆ្នាំនៃអាណត្តិនេះ ជាគោលដៅធំដែលត្រូវធ្វើសម្រាប់គោលនយោបាយបញ្ចកោណដំណាក់កាលទី១ និងដំណាក់កាលបន្តទៀតដើម្បីជំរុញកម្ពុជាឱ្យក្លាយជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០។

សម្តេចធិបតី នាយករដ្ឋមន្ត្រី បន្តថា៖ “យើងដើរមកដល់ពេលនេះចំណូលប្រជាជនបានកើនហើយៗយើងសប្បាយរីករាយណាស់ តែមិនទាន់ចប់នោះទេ មហិច្ឆតារបស់យើងធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋ យើងកាន់តែមានបាន និងទទួលផលលាភទៅដល់កូនចៅប្រជាពលរដ្ឋ។ រាជរដ្ឋាភិបាលនឹងជំរុញការអភិវឌ្ឍឱ្យកាន់តែរីកចម្រើនពីមួយជំនាន់ទៅមួយជំនាន់ដើម្បីទទួលបានប្រាក់ចំណូកាន់តែខ្ពស់ប្រសើរជាងបច្ចុប្បន្ននេះថែមទៀត៕»

ដោយ៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា – AKP 

Bottom of Form