(ភ្នំពេញ)៖ អ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំក្រុមប្រឹក្សាភិបាលសមាជិកសមាជិកាទាំងអស់នៃសមាគមឧកញ៉ាកម្ពុជា សូមចូលរួមអបអរសាទជូនចំពោះ ឧកញ៉ា គង់ សាង ដែលត្រូវបានព្រះមហាក្សត្រសព្វព្រះរាជហឫទ័យ ត្រាស់បង្គាប់ផ្ដល់គោរមងារជា «អ្នកឧកញ៉ា»។
ព្រះរាជទានត្រាស់បង្គាប់ផ្តល់គោរមងារ «អ្នកឧកញ៉ា» ជាសក្ខីភាពឆ្លុះបង្ហាញអំពីកិច្ចខិតខំប្រឹងប្រែងទាំងកម្លាំងកាយ និងចិត្តដោយមិនខ្លាចនឿយហត់របស់ អ្នកឧកញ៉ា គង់ សាង ក្នុងបុព្វហេតុដើម្បីជួយដល់សង្គមជាតិ និងចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចប្រទេសជាតិឱ្យកាន់តែរីកចម្រើន។ ការប្រោសព្រះរាជទាននេះពិតជាស័ក្តិសមនិងផ្ដល់កិត្តិយសដ៏ឧត្តុង្គឧត្តមសម្រាប់ អ្នកឧកញ៉ា និងក្រុមគ្រួសារ។
តាងនាមឱ្យសមាគមឧកញ៉ា ខ្ញុំសូមបួងសួងដល់វត្ថុស័ក្ដិសិទ្ធិទាំងអស់ក្នុងលោកតាមជួយប្រោះព្រំប្រសិទ្ធពរជ័យជូន អ្នកឧកញ៉ា និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារទាំងមូលសូមជួបប្រទះតែសេចក្ដីសុខ សុភមង្គល និងប្រកបដោយពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕