(ភ្នំពេញ)៖ ក្នុងជំនួបជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីល្ងាចថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម យូន ស៊ក យ៉ូល (Yoon Sok Yeol) ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ បានសន្យាថានឹងពិចារណាលើការបង្កើនកូតាសម្រាប់ពលករកម្ពុជា ថែមទាំងបន្តលើកទឹកចិត្តវិនិយោគិនកូរ៉េឲ្យមកបណ្តាក់ទុនវិនិយោគនៅកម្ពុជាថែមទៀតជាពិសេសលើវិស័យបច្ចេកវិទ្យាឌីជីថលតែម្តង។
ជាមួយគ្នានេះ មេដឹកនាំទាំងពីរបានបានឯកភាពពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៅលើវិស័យដែលមានសក្តានុពលដូចជា ការវិនិយោគ, ពាណិជ្ជកម្ម, កសិកម្ម, សុខភាពសាធារណៈ, ការពារជាតិ និងការតភ្ជាប់រវាងប្រជាជននិងប្រជាជន៕