(ភ្នំពេញ)៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣នេះ បានចេញសេចក្តីជូនដំណឹង ស្តីពីអនុក្រឹត្យស្តីពីអនុវត្តច្បាប់ ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
បានចេញសេចក្តីជូនដំណឹងអោយសាធារណៈជនបានជ្រាបថា ដើម្បីអោយការអនុវត្តច្បាប់ស្តីពីការវិនិយោគនៃព្រះរាជាណាចក្រកម្ពុជាកាន់តែពេញលេញបន្ថែមទៀត
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចុះហត្ថលេខាលើអនុក្រឹត្យលេខ១៣៩ អនក្របក ចុះថ្ងៃទី២៦ ខែមិថុនា ២០២៣
ស្តីពីអនុក្រឹត្យស្តីពីការអនុវត្តច្បាប់ស្តីពីវិនិយោគនៅកម្ពុជា ។
សេចក្តីដូចបានជម្រាបជូនខាងលើ សូមសាធារណជន វិនិយោគិនជាតិ អន្តរជាតិ ព្រមទាំងភាគីពាក់ព័ន្ធ មេត្តាជ្រាបជាព័ត៌មាន។សូមចូលទៅកាន់តំណរខាងក្រោមដើម្បីទាញយកឯកសារ។