យូណាន៖ នាព្រឹកថ្ងៃពុធ ៦កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ អ្នកឧកញ៉ា ហាន់ ឃៀង អនុប្រធានសមាគមឧកញ៉ាកម្ពុជា រួមជាមួយប្រតិភូសមាគមឧកញ៉ាកម្ពុជា បានចូលរួមក្នុងពិធីជួបសំណេះសំណាលជាមួយ សមាគមនិស្សិតកម្ពុជាដែលកំពុងសិក្សានៅខេត្តយូណាន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។