លោកអ្នកឧកញ៉ា លាង ឃុន

by | May 13, 2023 | Founding members

លោកអ្នកឧកញ៉ា លាង ឃុន (Neak Oknha Leang Khun) មានតួនាទីជាអនុប្រធានសមាគមឧកញ៉ាកម្ពុជា។ អ្នកឧកញ៉ាកើតក្នុងឆ្នាំ១៩៧២ ហើយលោកបានចូលប្រឡូកក្នុងវិស័យជំនួញតាំងពីដើមទសវត្ស១៩៩០មក។

លោកអ្នកឧកញ៉ា លាង ឃុន គឺជាកូនរបស់ ជំទាវលោកអ្នកឧកញ៉ា ភាព ហៀក ដែលជាស្ថាបនិកក្រុមហ៊ុនជីប ម៉ុង។​​ អ្នកឧកញ៉ាក៏ជាសហស្ថាបនិក​ និងជាប្រធានក្រុម​ប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង គ្រុប ដែលជាក្រុមហ៊ុនដ៏ធំមួយនៅក្នុងស្រុកដែលមានបុត្រសម្ព័ន្ធក្នុងពហុវិស័យរួមមាន៖ ក្រុមហ៊ុនលក់សម្ភារ និងទំនិញ (MFCG), ក្រុមហ៊ុនស៊ីម៉ង់ត៍និងបេតុង, ក្រុមហ៊ុនភេសជ្ជៈ, សណ្ឋាគារ, តំបន់កម្សាន្ត, ទីលានវាយកូនហ្គោល, ធនាគារ, ផ្សារទំនើប, វិស័យលក់រាយ, សំណង់និងអចលនទ្រព្យ, រោងចក្រឧស្សាហកម្ម, ព្រមទាំងការវិនិយោគលើវិស័យកសិកម្មផងដែរ។

លោកអ្នកឧកញ៉ា លាង ឃុន ត្រូវបានស្គាល់ថាជាមេដឹកនាំ ជាអ្នកយុទ្ធសាស្រ្តរបស់ក្រុមហ៊ុន និងជាអ្នកការទូតសេដ្ឋកិច្ចព្រមទាំងជាពាណិជ្ជករដ៏ឆ្នើមក្នុងចំណោមអ្នកការទូតសេដ្ឋកិច្ចឆ្នើមៗនៅក្នុងប្រទេសកម្ពុជា។ ក្រៅពីបានបង្កើតការងាររាប់ម៉ឺនកន្លែងសម្រាប់ប្រជាជនកម្ពុជា លោកអ្នកឧកញ៉ា និងក្រុមហ៊ុនក៏បានចូលរួមយ៉ាងសកម្មជាមួយសកម្មភាព​សង្គម និងសកម្មភាពមនុស្សធម៌ជាច្រើនរាប់មិនអស់ទាំងក្នុងវិស័យអាណាចក្រ និងពុទ្ធចក្រ។ លោកអ្នកឧកញ៉ា ត្រូវបានទទួលស្គាល់ពីរាជរដ្ឋាភិបាលកម្ពុជា តាមរយៈការផ្តល់ជូននូវគ្រឿងឥស្សរិយយសជាច្រើនជាពិសេសគ្រឿងឥស្សរិយយសថ្នាក់កំពូល “ជាតូបការ” ពីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាផងដែរ៕