ភ្នំពេញ៖ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទាននូវព្រះរាជសារថ្លែងអំណរគុណ ជូន លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំ ក្រុមប្រឹក្សាភិបាល និងសមាជិកទាំងអស់ នៃសមាគមឧកញ៉ាកម្ពុជា ដែលបានក្រាបបង្គំទូលថ្វាយព្រះសព្ទសាធុការពរក្នុងវរោកាសព្រះរាជពិធីខួប ២០ឆ្នាំ នៃការគ្រងព្រះបរមសិរីរាជសម្បត្តិ។