ប្រតិភូសមាគមឧកញ៉ាកម្ពុជាចូលរួមអមដំណើរឯកឧត្តម ស៊ុន ចាន់ថុល ទស្សនកិច្ចក្រុមហ៊ុន UVEX

by | 6 月 13, 2024 | ព្រឹត្តិការ ពត៍មាន

អាល្លឺម៉ង់៖ នាព្រឹកថ្ងៃពុធ ទី១២ ខែមិថុនា ឆ្នាំ២០២៤នេះប្រតិភូសមាគមឧកញ៉ាកម្ពុជាបានចូលរួមអមដំណើរឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាដើម្បីបំពេញទស្សកិច្ចក្នុងប្រទេសអាល្លឺម៉ង់ដោយបានជួបពិភាក្សាការងារជាមួយលោកបណ្ឌិត Claus Jurgen Lurz នាយកក្រុមហ៊ុន UVEX ដែលជាក្រុមហ៊ុនផលិតសម្ភារៈការពារដែលមានគុណភាពខ្ពស់ ពិសេសសម្រាប់ការពារភ្នែកត្រចៀក និងជើងជាដើម ដូចជាវ៉ែនតា ស្រោមដៃ មួកជាដើមសម្រាប់ប្រើប្រាស់ក្នុងសកម្មភាពកីឡា ការកម្សាន្ត និងសម្រាប់កន្លែងធ្វើការ។

ក្រុមហ៊ុននេះក៏បាននឹងកំពុងវិនិយោគនៅក្នុងតំបន់អាស៊ានផងដែរដូចជានៅប្រទេសវៀតណាមជាដើម ជាមួយគ្នានេះដែរក្រោយទទួលបានព័ត៌មានអំពីកាលានុវត្តភាព សក្តានុពល និងបរិយាកាសវិនិយោគនៅកម្ពុជារួចមក ថ្នាក់ដឹកនាំក្រុមហ៊ុន UVEX បានលើកឡើងថានឹងពិចារណាជ្រើសរើសប្រទេសកម្ពុជាដើម្បីពង្រីកការវិនិយោគរបស់ខ្លួនបន្ថែមទៀត៕