២សប្តាហ៍ក្នុងខែធ្នូនេះក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាអនុម័តគម្រោងវិនិយោគចំនួន ១៥ សរុបប្រមាណ ២៤៧លានដុល្លារអាម៉េរិក

by | 12 月 26, 2023 | ព្រឹត្តិការ ពត៍មាន

ភ្នំពេញ៖ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក) បានបញ្ជាក់ ក្នុងរយៈពេល ២សប្តាហ៍នៃខែធ្នូ ឆ្នាំ២០២៣ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគចំនួន ១៥ ដែលមានទុនវិនិយោគសរុបប្រមាណជាង ២៤៧លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានប្រមាណជាង ១៦,០០០កន្លែង។ គម្រោងវិនិយោគទាំងនោះមានដូចជា គម្រោងអភិវឌ្ឍស្ថានីយផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យអានុភាព ១៥០មេហ្គាវ៉ាត់ ជាមួយប្រព័ន្ធផ្ទុកថាមពលអគ្គិសនីនៅស្រុកក្រគ ខេត្តពោធិ៍សាត់, គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់នៅ ខេត្តកណ្តាល ខេត្តតាកែវ និងខេត្តកំពង់ស្ពឺ, រោងចក្រផលិតសម្ភារៈវេចខ្ចប់កេសកាតុង និងថង់ប្លាស្ទិកនៅក្រុងតាខ្មៅ ខេត្តកណ្តាល, រោងចក្រផលិតស្បែកជើង និងគ្រឿងបន្សំស្បែកជើងនៅខេត្តកំពង់ស្ពឺ, រោងចក្រផលិតសម្ភារៈសត្វចិញ្ចឹម, រោងចក្រផលិតសម្ភារៈតុបតែងគេហដ្ឋាន, រោងចក្រផលិតអំពូលភ្លើង សម្ភារៈប្រើប្រាស់ក្នុងផ្ទះនៅខេត្តស្វាយរៀងជាដើម។